ជាតិ
សង្គមជាតិ
រដ្ឋមន្ត្រីការងារឱ្យកម្មករសម្រាក៣ថ្ងៃ ក្នុងឱកាសបុណ្យអុំទូក
29, Oct 2022 , 5:29 pm        
រូបភាព
លោក អុិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ ភ្ជាប់ជាមួយកម្មកររោងចក្រ
លោក អុិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ ភ្ជាប់ជាមួយកម្មកររោងចក្រ
ដោយ ៖ ជិន សុវណ្ណដាវីត​
ភ្នំពេញ ​៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានណែនាំឲ្យម្ចាស់រោងចក្រសហគ្រាសអនុវត្តតាមច្បាប់ការងារ ដោយអនុញ្ញាតឲ្យកម្មករនយោជិតទាំងអស់ ឈប់សម្រាកប៣ថ្ងៃ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក ថ្ងៃទី៧ដល់៩វិច្ឆិកា។


 
លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ បានប្រាប់ទៅរោងចក្រសហគ្រាស​ អនុញ្ញាតឲ្យកម្មករ-និយោជិតទាំងអស់ ឈប់សម្រាកដោយមានប្រាក់ឈ្នួលធម្មតា ។
 
ចំពោះរោងចក្រ និងក្រុមហ៊ុនណា ដែលមានចរន្តការងារប្រចាំថ្ងៃ ពុំអាចឈប់បាន គឺត្រូវរៀបចំផ្លាស់វេនគ្នាឈប់។ ចំណែក ករណីក្រុមហ៊ុន និងរោងចក្រ មានការព្រមព្រៀងគ្នាជាមួយកម្មករ បន្តដណើរផលិតកម្មការងារធម្មតា ក៏ត្រូវរៀបចំឈប់ពេលណាមួយជំនួសវិញផងដែរ។ ទន្ទឹមនឹងនេះ ម្ចាស់ក្រុមហ៊ុន ត្រូវរក្សាបញ្ជីឈ្មោះកម្មករដែលបានឈប់សម្រាក សម្រាប់ផ្ដល់ឲ្យក្រុមជំនាញចុះធ្វើអធិការកិច្ចការងារ។ នេះបើតាមរដ្ឋមន្រ្តីការងារ។
 
ជាមួយគ្នាដែរ ក្រសួងការងារ អំពាវនាវឲ្យ កម្មរកទាំងអស់បន្តរក្សាអនុវត្តវិធានការ ៣កុំ ៣ការពារ ដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩៕ 
 
 

Tag:
 ក្រសួងការងារ
  សេចក្តីជូនដំណឹង
© រក្សាសិទ្ធិដោយ thmeythmey.com