អន្តរជាតិ
កូរ៉េខាងត្បូងបាញ់មីស៊ីល៣គ្រាប់វិញ តបទៅកូរ៉េខាងជើង
02, Nov 2022 , 12:59 pm        
រូបភាព
ដោយ:
 កូរ៉េខាងត្បូង នៅថ្ងៃទី២ ខែវិច្ឆិកាបាញ់មីស៊ីល៣គ្រាប់ពីអាកាសកាត់ព្រំដែនសមុទ្រកូរ៉េវិញ ដើម្បីជាការតបតទៅនឹងកូរ៉េខាងជើងដែលផ្គើនបាញ់មីស៊ីលមួយគ្រាប់កាត់បន្ទាត់ព្រំដែនសមុទ្រកូរ៉េចូលកៀកដែនទឹកកូរ៉េខាងត្បូងជាលើកដំបូង។ នេះបើតាមការប្រកាសរបស់អគ្គសេនាធិការកូរ៉េខាងត្បូង។

 
កូរ៉េខាងជើងនៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា បាញ់មីស៊ីលប្រភេទផ្សេងៗគ្នាជាង១០គ្រាប់ចេញពីភាគខាងកើត និងខាងលិចប្រទេសដែលយ៉ាងតិចមីស៊ីលបាលីស្ទិករយៈចម្ងាយខ្លីមួយគ្រាប់ហោះកាត់បន្ទាត់ព្រំដែនសមុទ្រកូរ៉េមុនធ្លាក់ទៅសមុទ្រជប៉ុន។ អគ្គសេនាធិការកូរ៉េខាងត្បូង នេះជាលើកដំបូងហើយដែលមីស៊ីលកូរ៉េខាងជើងធ្លាក់កៀកដែនទឹកកូរ៉េខាងត្បូងដែលស្ថិតក្នុងចម្ងាយប្រហែល៥៧គីឡូម៉ែត្រ។
 
ទាក់ទងបញ្ហានេះ ប្រធានាធិបតីកូរ៉េខាងត្បូង យូន សុកយ៉ល ក៏បានបញ្ជាឱ្យអគ្គសេនាធិការកូរ៉េខាងត្បូងឆ្លើយតបយ៉ាងឆាប់រហ័សចំពោះទង្វើបង្ករឿងបែបនេះ។ បើតាមប្រធានាធិបតីកូរ៉េខាងត្បូង នោះជាសកម្មភាពទន្រ្ទានយកទឹកដីដ៏មានប្រសិទ្ធភាពរបស់កូរ៉េខាងជើង។
 
នៅរសៀលថ្ងៃដដែល យោធាកូរ៉េខាងត្បូងបញ្ជាក់ថា យន្តហោះចម្បាំងរបស់ខ្លួនបាញ់មីស៊ីលនាំផ្លូវដែលអាចបាញ់ចំទិសដៅជាក់លាក់៣គ្រាប់ឆ្លងកាត់ព្រំដែនសមុទ្រកូរ៉េចូលទៅជិតព្រំដែនខាងកើតរបស់កូរ៉េខាងជើង៕
 
 
 
 

Tag:
 កូរ៉េខាងត្បូង
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com