ជាតិ
១០ខែ គ្រឹះស្ថានអង្គរ រកចំណូលបានជាង ៦លានដុល្លារ
04, Nov 2022 , 6:59 pm        
រូបភាព
ដោយ៖ សែម ប្រាក់ដាវ
ភ្នំពេញ៖ ក្នុងរយៈពេល១០ខែ គ្រឹះស្ថានអង្គរ អាចរកចំណូលបានជាង ៦លានដុល្លារ ពីទេសចរអន្តរជាតិប្រមាណ ១៦ម៉ឺននាក់ ដែល​ទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ។​


បើតាមសេចក្ដីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ គិតចាប់​ពីខែមករា ដល់ខែតុលាឆ្នាំ២០២២ មាន​ភ្ញៀវទេសចរ​ចំនួន ១៦៩ ៣៤៩នាក់ បាន​ទិញ​បណ្ណទស្សនា​នៅរមណីយដ្ឋាន​អង្គរ ដែល​ស្មើ​នឹង​ ៦ ៧៦១ ៨០៣ដុល្លារ​ កើន​ជាង ២ពាន់ភាគរយ​។ ដោយ​ឡែក​ក្នុងខែតុលា គ្រឹះស្ថានអង្គរអាចរកចំណូលបាន ១ ៣៩៩ ៦៧៤ដុល្លារ ពីទេសចរចំនួន៣៤ ១៩៧នាក់​ ដែល​ទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ។​ ចំណូលនេះ កើនឡើងជិត​ ៣ពាន់ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។
 
ក្រៅ​ពី​ចំណូល​នៅ​រមណីយដ្ឋានអង្គរ គ្រឹះ​ស្ថាន​អង្គរក៏​បង្ហាញ​ចំណូល និង​ចំនួន​ទេសចរនៅ​ប្រាសាទ​កោះកែរ​ផងដែរ។ រយៈពេល​១០ខែនេះ ប្រាសាទ​កោះកែរ រក​ចំណូល​បាន ៤៧ ៤៩០ដុល្លារ​ពី​ទេសចរ​ ៣១៦៦នាក់។
 
សូម​បញ្ជាក់ថា ចំណូល​ជាង៦លានដុល្លារដែល​គ្រឹះស្ថានអង្គរទទួលបានក្នុង​រយៈពេល ១០​ខែនេះ ត្រូវបានបរិច្ចាគទៅកាន់មន្ទីរពេទ្យគន្ធបុប្ផាចំនួន ៣៣៨ ៦៩៨ដុល្លារ៕​
 
 
 
 

Tag:
 ThmeyThmey
 ទេសចរណ៍
 គ្រឹះស្ថានអង្គរ
© រក្សាសិទ្ធិដោយ thmeythmey.com