ជាតិ
សារមន្ទីរជាតិ នឹងតាំងពិព័រណ៍ «ពុទ្ធប្រវត្តិ៖ពិព័រណ៍បណ្ណសារគំនូរបុរាណដែលបាត់បង់» ពីថ្ងៃទី១៧-៣០វិច្ឆិកា
08, Nov 2022 , 8:59 am        
រូបភាព
រូបភាពពី​សារមន្ទីរជាតិ​កម្ពុជា
រូបភាពពី​សារមន្ទីរជាតិ​កម្ពុជា
ភ្នំពេញ៖ នាយកដ្ឋានសិល្បៈសូនរូប និងសិល្បៈសិប្បកម្ម នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សហការជាមួយសារមន្ទីរជាតិកម្ពុជា នឹងរៀបចំពិព័រណ៍ «ពុទ្ធប្រវត្តិ៖ ពិព័រណ៍បណ្ណសារគំនូរបុរាណដែលបាត់បង់» រយៈពេល២សប្ដាហ៍ ចាប់ពីថ្ងៃទី១៧-៣០ វិច្ឆិកា នាសាលពិព័រណ៍នៃសារមន្ទីរជាតិ។

 
បើសារមន្ទីរជាតិ ពិព័រណ៍នេះ ជាការរួមចំណែកផ្សព្វផ្សាយ នូវបេតិកភណ្ឌវប្បធម៌ជាតិ ដែលបានបាត់បង់ដល់ស្រទាប់យុវជន។ ជាមួយគ្នានេះ ពិព័រណ៍នេះ ក៏ជាការតាំងបង្ហាញដល់សាធារណជនទូទៅ ឱ្យបានស្គាល់នូវគុណតម្លៃ នៃស្នាដៃសិល្បៈគំនូរខ្មែរបុរាណ រួមទាំងសិប្បកម្មផ្សេងៗគ្រប់ទម្រង់ទាំងរូបី និងអរូបីផងដែរ៕

Tag:
 សារមន្ទីរជាតិ
  ពិព័រណ៍
© រក្សាសិទ្ធិដោយ thmeythmey.com