ជាតិ
បុណ្យអុំទូក
អុំទូក៖ ខេត្តមណ្ឌលគិរី និងរតនគិរី មានទេសចរទៅកម្សាន្តច្រើនជាងឆ្នាំមុន
10, Nov 2022 , 10:59 pm        
រូបភាព
ទិដ្ឋភាពទេសចរកម្សាន្តខេត្ត្មណ្ឌលគិរី និងរតនគិរី។
ទិដ្ឋភាពទេសចរកម្សាន្តខេត្ត្មណ្ឌលគិរី និងរតនគិរី។
 ដោយ៖ សែម ប្រាក់ដាវ

ភ្នំពេញ៖ ក្នុង​រយៈពេល​៣​ថ្ងៃ​នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​នេះ តំបន់​ភូមិភាគ​ឦសាន  ខេត្តមណ្ឌលគិរីនិងរតនគិរី បាន​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ទៅ​កម្សាន្ត​ជិត ៥ម៉ឺន​នាក់​។ ក្នុងនោះខេត្តមណ្ឌលគិរី ទទួលបានទេសចរជាង ៣ម៉ឺននាក់ និងខេត្តរតនគិរី មានទេសចរចំនួន ១៩១២៨នាក់។ 
 
នៅក្នុងពិធីបុណ្យអុំទូកក្នុងខេត្តមណ្ឌលគិរី  មានការរៀបចំតុបតែងភ្លើងលម្អតាមទីសាធារណៈ តាំងពិព័រណ៍លក់ផលិតផលទំនិញគ្រប់ប្រភេទ ការប្រគុំតន្រ្តីបណ្តែតប្រទីប ការបាញ់កាំជ្រួច នៅទំនប់សែនសុខដុម និងទំនប់សែនមនោរម្យដែលធ្វើឱ្យទាក់ទាញទេសចរជាច្រើន។ ជាមួយគ្នានេះ រយៈពេល៣ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក ខេត្តមណ្ឌលគិរី ទទួលទេសចរជាង ៣ម៉ឺននាក់។ ទិន្នន័យនេះថយចុះប្រហែល៣,៨៣ភាគរយ ធៀបនឹងបុណ្យអុំទូកឆ្នាំ២០២១។ 
 
យ៉ាងណាមិញ តំបន់​ភូមិភាគ​ឦសាន​ខេត្តរតនគិរី ក្នុង​ថ្ងៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ទាំ​ង​៣​ថ្ងៃនេះ មាន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ទៅ​កម្សាន្ត​ចំនួន ១៩ ១២៨នាក់។ ចំនួន​ភ្ញៀវទេសចរ​ក្នុងឆ្នាំនេះមានការ​កើនឡើង​ជាង​ឆ្នាំមុន ៦,៣៩ភាគរយ ក្នុងនោះភ្ញៀវជាតិកើនឡើង៦,៣៧ភាគរយ ភ្ញៀវអន្តរជាតិកើនឡើង១២,៧៧ភាគរយបើធៀបនឹងឆ្នាំ២០២១ ទទួលបានទេសចរចំនួន១៧ ៩៧៩តែប៉ុណ្ណោះ។
 
បន្ថែមពីនេះ   ​ធម្មជាតិ ​អាកាសធាតុ​ល្អ និងតំបន់​ទេសចរណ៍​ជាច្រើន​ផ្សេងទៀតបាន​ទាក់ទាញ​ដល់​ភ្ញៀវទេសចរ​ពី​តាម​បណ្ដា​ខេត្ត​នានា ទៅ​កម្សាន្ត​នៅ​ខេត្តរតនគិរី​យ៉ាងច្រើន​កុះករ៕
 
 
 

Tag:
 ThmeyThmey
 ទេសចរណ៍
  មណ្ឌលគិរី
 រតនគិរី
© រក្សាសិទ្ធិដោយ thmeythmey.com