FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
World Cup៖ Ronaldo នឹងបង្ហាញខ្លួនលើកទី៥ ក្នុងចំណោម៨លើករបស់ព័រទុយហ្កាល់
11, Nov 2022 , 2:56 pm        
រូបភាព
លោក Fernando Santos បានប្រកាសសមាសភាពកីឡាករទាំង២៦នាក់ចុងក្រោយរបស់ក្រុមជម្រើសជាតិព័រទុយហ្កាល់ ទៅកាន់ FIFA World Cup ឆ្នាំ ២០២២ នៅកាតា។ ប្រធានក្រុម Cristiano Ronaldo នឹងបង្ហាញវត្តមានជាលើកទី៥ នៅក្នុងប្រទេសកាតា និងជាឱកាសចុងក្រោយក្នុងការដណ្តើមពានរង្វាន់ពិភពលោកមួយនេះ។



ក្រុមចជម្រើសជាតិព័រទុយហ្កាល់ ក្រោមការដឹកនាំរបស់លោក Fernando Santos នឹងត្រូវបង្ហាញខ្លួនជាលើកទី៨នៅ World Cup កាតា។ ព័រទុយហ្កាល់ នឹងត្រូវជួបជាមួយហ្គាណាក្នុងការប្រកួតបើកឆាកនៅថ្ងៃទី ២៤ ខែវិច្ឆិកា នៅកីឡដ្ឋាន 974 ក្នុងទីក្រុងដូហា។ ព័រទុយហ្កាល់ ស្ថិតក្នុងពូល H រួមជាមួយ ហ្គាណា អ៊ុយរូហ្គាយ និងកូរ៉េខាងត្បូង។
 
កីឡាករទាំង២៦រូបរបស់ព័រទុយហ្កាល់រួមមាន៖
 
អ្នកចាំទី៖ Diogo Costa (FC Porto), Jose Sa (Wolverhampton Wanderers FC), Rui Patricio (AS Roma).
 
ខ្សែការពារ៖ Diogo Dalot (Manchester United), Joao Cancelo (Manchester City), Danilo Pereira (Paris St Germain), Pepe (FC Porto), Ruben Dias (Manchester City), Antonio Silva (SL Benfica), Nuno Mendes (Paris St Germain), Raphael Guerreiro (Borussia Dortmund).
 
ខ្សែបម្រើ៖ Joao Palhinha (Fulham FC), Ruben Neves (Wolverhampton Wanderers), Bernardo Silva (Manchester City), Bruno Fernandes (Manchester United), Joao Mario (SL Benfica), Matheus Nunes (Wolverhampton Wanderers FC), Vitinha (Paris St Germain), William Carvalho (Real Betis), Otavio (FC Porto).
 
ខ្សែប្រយុទ្ធ៖ Cristiano Ronaldo (Manchester United), Joao Felix (Atletico Madrid), Rafael Leao (AC Milan), Ricardo Horta (SC Braga), Goncalo Ramos (FC Benfica), Andre Silva (RB Leipzig)៕
 


Tag:
 World Cup
  FIFA
© រក្សាសិទ្ធិដោយ thmeythmey.com