ជាតិ
ស្ថានទូតបារាំង នឹងរៀបចំព្រឹត្តិការណ៍ផ្សារបារាំងឡើងវិញនៅថ្ងៃទី១៩ វិច្ឆិកានេះ
12, Nov 2022 , 4:29 pm        
រូបភាព
ទិដ្ឋភាពព្រឹត្តិការណ៍ផ្សារបារាំង​កាលពីឆ្នាំ​២០១៩។ រូបភាពពីស្ថានទូតបារាំង​ប្រចាំកម្ពុជា
ទិដ្ឋភាពព្រឹត្តិការណ៍ផ្សារបារាំង​កាលពីឆ្នាំ​២០១៩។ រូបភាពពីស្ថានទូតបារាំង​ប្រចាំកម្ពុជា
ភ្នំពេញ៖ នៅថ្ងៃទី១៩ វិច្ឆិកាខាងមុខនេះ ស្ថានទូតបារាំងប្រចាំកម្ពុជា នឹងរៀបចំព្រឹត្តិការណ៍ផ្សារបារាំងឡើងវិញ ក្រោយខកខានមួយរយៈដោយសារជំងឺកូវីដ-១៩។ ព្រឹត្តិការណ៍នេះ រៀបចំឡើងដើម្បីផ្សព្វផ្សាយផលិតផល ចំណីអាហារ និងវប្បធម៌របស់បារាំង។


 
ស្ដង់ចំនួន ៥០ នឹងបង្ហាញជូនសាធារណជនពីវប្បធម៌ ការច្នៃប្រឌិត ចំណីអាហារ និងផលិតផលសុខភាពជាច្រើននៅក្នុងស្ថានទូតបារាំង។ ព្រឹត្តិការណ៍ផ្សារបារាំង អនុញ្ញាតឱ្យសាធារណជនចូលរួមដោយសេរី ចាប់ពីម៉ោង១០ព្រឹក ដល់ម៉ោង៥៖៣០ល្ងាច។ សាធារណជនដែលចូលរួមព្រឹត្តិការណ៍ផ្សារបារាំង នឹងអាចភ្លក់អាហារ រួមជាមួយសកម្មភាពកីឡា សកម្មភាពវប្បធម៌ និងសកម្មភាពកម្សាន្តជាច្រើនទៀត។ នេះបើតាមស្ថានទូតបារាំងប្រចាំកម្ពុជា៕

រូបភាពពីស្ថានទូតបារាំងប្រចាំកម្ពូជា៖
 






Tag:
 ផ្សារបារាំង
  ស្ថានទូតបារាំង
© រក្សាសិទ្ធិដោយ thmeythmey.com