ជាតិ
សំបុត្រចូលសារមន្ទីរជាតិ និងសារមន្ទីរទួលស្លែងពេលថ្ងៃត្រង់ ចាប់លក់ឡើងវិញនៅថ្ងៃទី១៤វិច្ឆិកា
13, Nov 2022 , 8:29 am        
រូបភាព
ភ្នំពេញ៖ សារមន្ទីរជាតិកម្ពុជា និងសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង នឹងចាប់ផ្ដើមលក់សំបុត្រ ចូលទស្សនាពេលថ្ងៃត្រង់ ចន្លោះម៉ោង ១១៖៣០នាទីព្រឹក ដល់ម៉ោង១៖៣០នាទី រសៀលឡើងវិញ។ នេះបើតាមសេចក្ដីជូនដំណឹង របស់នាយកដ្ឋានសារមន្ទីរ នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។


 
ក្រោយស្ថានភាពកូវីដ-១៩ នៅកម្ពុជាស្ងប់ស្ងាត់ បានធ្វើឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ មានកំណើនឡើងវិញ។ ការកើនឡើងនៃទេសចរនេះ នាយកដ្ឋានសារមន្ទីរ បានចេញសេចក្ដីជូនដំណឹងដល់សាធារណជន, សមាគមមគ្គុទ្ទេសក៍ទេសចរណ៍, ទីភ្នាក់ងារទេសចរណ៍, ក្រុមហ៊ុនទេសចរណ៍ អំពីការផ្ដល់សេវាលក់សំបុត្រចូលទស្សនាសារមន្ទីរជាតិកម្ពុជា និងសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែងនាពេលថ្ងៃត្រង់ឡើងវិញ។ ការលក់សំបុត្រចូលទស្សនាថ្ងៃត្រង់ នឹងចាប់ផ្ដើមលក់ឡើងវិញពីថ្ងៃទី១៤ វិច្ឆិកានេះតទៅ៕
 
 
 

Tag:
 សារមន្ទីរជាតិ
  សារមន្ទីរទួលស្លែង
  ទេសចរ
© រក្សាសិទ្ធិដោយ thmeythmey.com