FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
World Cup៖ Jimenez មានឈ្មោះ២៦នាក់ចុងក្រោយរបស់ម៉ិកស៊ិក​ ទាំងមានរបួស
15, Nov 2022 , 2:39 pm        
រូបភាព
លោក Gerardo Martino គ្រូបង្វឹកក្រុមជម្រើសជាតិម៉ិកស៊ិក នៅតែជ្រើសយកខ្សែប្រយុទ្ធ Raul Jimenez ទាំងមានរបួស ក្នុងចំណោមកីឡាករទាំង២៦នាក់ចុងក្រោយទៅកាន់ FIFA World Cup នៅកាតា។ Jimenez​ បង្ហាញខ្លួនបានតែ៤ប្រកួតប៉ុណ្ណោះសម្រាប់ក្រុម Wolverhampton Wanderers ក្នុងក្របខណ្ឌ Premier League ដោយសាររបួសជង្គង់ និងក្រលៀន។



ក្នុងចំណោមក្រុមទាំង ៣២នៃការប្រកួត World Cup នៅកាតាក្រុមម៉ិកស៊ិកក៏ជាក្រុមខ្លាំងមួយប្រចាំទ្វីបអាម៉េរិកខាងជើង ដោយពួកគេធ្លាប់បានបង្ហាញខ្លួនក្នុងការប្រកួតព្រឹត្តិការណ៍ដ៏ធំនេះដល់ទៅ ១៦លើករួចមកហើយ ដោយការឈានជើងដំបូងគឺនៅ World Cup លើកទី១ ឆ្នាំ ១៩៣០។ ម៉ិកស៊ិកធ្លាប់បានដកខ្លួនចេញមួយលើកនៅឆ្នាំ ១៩៣៨ ហើយក៏ជាក្រុមធ្លាប់ឡើងដល់វគ្គ ១/៤ ២លើកនៅឆ្នាំ ១៩៧០ និង ១៩៨៦ ផងដែរ។ 
 
កាល World Cup 2018 នៅប្រទេសរុស្ស៊ីប្រកួតដំបូងក្នុងពូលម៉ិកស៊ិកយកឈ្នះលើអាល្លឺម៉ង់លទ្ធផល ១-០ ដែលរួមចំណែកទម្លាក់អាល្លឺម៉ង់ជាក្រុមការពារតំណែងជើងឯកកាលនោះត្រឹមវគ្គចែកពូល។ គិតចាប់ពីឆ្នាំ ១៩៩៤ មក World Cup កាតានឹងជាការបង្ហាញខ្លួនលើកទី៩ ជាប់គ្នាហើយសម្រាប់ម៉ិកស៊ិក និងតាំងពីឆ្នាំ ១៩៩៤ ដដែលមកដល់ឆ្នាំ ២០១៨ វគ្គ ១៦ក្រុមតែងមានវត្តមានម៉ិកស៊ិក រហូតនៃព្រឹត្តិការណ៍។
 
ម៉ិកស៊ិកនឹងបង្ហាញខ្លួនជាលើកទី១៧ ក្នុងការប្រកួតកីឡាបាល់ទាត់ពិភពលោក ឆ្នាំ ២០២២។ ម៉ិកស៊ិកនឹងត្រូវប៉ះប៉ូឡូញក្នុងការប្រកួតបើកឆាកនៅថ្ងៃទី ២២ ខែវិច្ឆិកានៅកីឡដ្ឋាន 974 ក្នុងទីក្រុងដូហា។ ម៉ិកស៊ិក ស្ថិតក្នុងពូល C ជាមួយអាហ្សង់ទីន អារ៉ាប៊ីសាអូឌីត និងប៉ូឡូញ។
 
២៦នាក់របស់ម៉ិកស៊ិករួមមាន៖
អ្នកចាំទី៖ Guillermo Ochoa (America), Alfredo Talavera (Juarez), Rodolfo Cota (Leon)
 
ខ្សែការពារ៖ Jorge Sanchez (Ajax Amsterdam), Kevin Alvarez (Pachuca), Nestor Araujo (America), Johan Vasquez (US Cremonese), Gerardo Arteaga (KRC Genk), Hector Moreno, Cesar Montes, Jesus Gallardo (all Monterrey)
 
ខ្សែបម្រើ៖ Erick Gutierrez (PSV), Orbelin Pineda (AEK Athens), Hector Herrera (Houston Dynamo), Andres Guardado (Real Betis), Roberto Alvarado (Guadalajara), Edson Alvarez (Ajax Amsterdam), Luis Chavez (Pachuca), Luis Romo (Monterrey), Carlos Rodriguez, Uriel Antuna (both Cruz Azul)
 
ខ្សែប្រយុទ្ធ៖ Hirving Lozano (Napoli), Rogelio Funes Mori (Monterrey), Henry Martin (America), Raul Jimenez (Wolverhampton Wanderers), Alexis Vega (Guadalajara)៕
 

Tag:
 FIFA
  World Cup
© រក្សាសិទ្ធិដោយ thmeythmey.com