FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
Rudiger នឹងបរិច្ចាគប្រាក់ដែលរកបានពី ​World Cup ជួយដល់កុមារនៅសេរ៉ាឡេអូន
16, Nov 2022 , 9:29 am        
រូបភាព
រូបភាព៖ Marca
រូបភាព៖ Marca
Antonio Rudiger ខ្សែការពារក្រុមជម្រើសជាតិអាល្លឺម៉ង់ នឹងបរិច្ចាគប្រាក់ចំណូលដែលគេរកបានពីការប្រកួត FIFA World Cup ជួយដល់កុមារ ១១នាក់ នៅក្នុងប្រទេសសេរ៉ាឡេអូន ក្នុងតំបន់អាហ្វ្រិក។



ខ្សែការពារក្រុម ​Real Madrid រូបនេះ ជាអ្នកបង្កើតមូលនិធិ Antonio Rudiger សម្រាប់ប្រទេសសេរ៉ាឡេអូនកាលពីខែមករា ឆ្នាំ២០២២។ ជាមួយព្រឹត្តិការណ៍ World Cup កំពុងខិតជិតមកដល់ Rudiger បាននិយាយថា រូបគេបានបរិច្ចាគប្រាក់សប្បុរសធម៌ទៅកាន់អង្គការ Bigshoe សម្រាប់ការអភិវឌ្ឍគម្រោងមូលនិធិជួយនៅប្រទេសសេរ៉ាឡេអូន។
 
សកម្មភាពរបស់ Rudiger គឺជាការឆ្លើយតបយ៉ាងល្អ និងខ្លាំងក្លាចំពោះបញ្ហាដែលប៉ះពាល់ដល់កុមារជាច្រើនពេញមួយជីវិតរបស់ពួកគេ នៅប្រទេសសេរ៉ាឡេអូន។ អតីតខ្សែការពារ Chelsea រូបនេះបានពន្យល់ពីបញ្ហានៅសេរ៉ាឡេអូនថា៖ «វាពិតជាឈឺចាប់ពេលដែលឃើញស្ថានភាពរបស់កុមារនៅសេរ៉ាឡាអូនធំឡើង មានភាពខុសប្រក្រតី ត្រូវ​ទទួលការវះកាត់កែតម្រូវ មុនពេលដែលពួកគេអាចដើរបាន និងវិលចូលរួមមកប្រើជីវិតក្នុងសង្គមបន្ទាប់ពីព្យាបាលជាច្រើនខែ។ 
 
Rudiger បន្ថែមថា នៅអាល្លឺម៉ង់ រូបគេទទួលបានឱកាសដែលប្រជាជនសេរ៉ាឡេអូន ជាច្រើនមិនទទួលបាន។ ដូច្នេះរូបគេនឹងប្រើឱកាសទាំងនេះ ដើម្បីជួយដល់កុមារទាំងនោះ ជាមួយនឹងគម្រោងច្រើនបន្ថែមទៀត នៅសេរ៉ាឡេអូន។
 
កាលពីដើមឆ្នាំ ២០២២ Rudiger បានធ្វើដំណើរទៅកាន់ប្រទេសដែលស្ថិតនៅទ្វីបអាហ្វ្រិកមួយនេះ ដោយបានបើកដំណើរការនូវមូលនិធិឈ្មោះថា ​Antonio Rudiger សម្រាប់ជួយដល់កុមារ។ ដោយឡែក កាលឆ្នាំ ២០២០ ​​Rudiger ក៏ធ្លាប់បានបរិច្ចាគប្រាក់ជាង ១០១,០០០ដុល្លារដើម្បីជួយលើកស្ទួយកម្រិតវិស័យអប់រំនៅសេរ៉ាឡេអូនផងដែរ។ 
 
សូមជម្រាបថាអតីតខ្សែការពារក្រុម ​Chelsea រូបនេះ បច្ចុប្បន្នកំពុងតែត្រៀមខ្លួនក្នុងការជួយអាល្លឺម៉ង់ សម្រាប់ការប្រកួត World Cup ដែលត្រូវតទល់នឹងក្រុមកូស្តារីកា ជប៉ុន និងអេស្ប៉ាញ ក្នុងវគ្គចែកពូល៕
 

Tag:
 Antonio Rudiger
  World Cup
  FIFA
© រក្សាសិទ្ធិដោយ thmeythmey.com