កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ការ៉ាតេជើងឯកពិភពលោក៖ ថេង គឹមឈា មិនហ៊ានរំពឹងខ្ពស់ក្នុងការដណ្តើមមេដាយ
17, Nov 2022 , 8:59 am        
រូបភាព
កីឡាករការ៉ាតេជម្រើសជាតិកម្ពុជា ថេង គឹមឈា(ស្តាំ) ក្នុងពេលធ្វើបទសម្ភាសមុនចេញដំណើរទៅប្រទេសឥណ្ឌូណេស៊ី។
កីឡាករការ៉ាតេជម្រើសជាតិកម្ពុជា ថេង គឹមឈា(ស្តាំ) ក្នុងពេលធ្វើបទសម្ភាសមុនចេញដំណើរទៅប្រទេសឥណ្ឌូណេស៊ី។
ដោយ:
កីឡាករការ៉ាតេជម្រើសជាតិកម្ពុជា ថេង គឹមឈា មិនហ៊ានដាក់ក្តីរំពឹងខ្ពស់នោះទេក្នុងការប្រជែងមេដាយពីព្រឹត្តិការណ៍កីឡាការ៉ាតេលំដាប់ពិភពលោក Karate Series-A Jakarta 2022 នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី។ គឹមឈា លើកឡើងថាព្រឹត្តិការណ៍នេះមានកីឡាករមកពីបណ្តាប្រទេសនៅលើពិភពលោកពោរពេញដោយសមត្ថភាពច្រើន។

 
ការមិនហ៊ានដាក់ក្តីរំពឹងខ្ពស់ក្នុងការប្រជែងមេដាយ ព្រោះ គឹមឈា មើលឃើញថា ការប្រកួតកីឡាការ៉ាតេនេះ មានលក្ខណៈធំ ដែលប្រជុំដោយកីឡាករមានសម្តត្ថភាពខ្ពស់ ដូច្នេះហើយរូបគេមិនអាចមើលស្រាលគូរប្រកួតបានឡើយ ។ តែយ៉ាងណាកីឡាករការ៉ាតេជម្រើសជាតិកម្ពុជារូបនេះ ប្តេជ្ញានឹងខិតខំធ្វើឱ្យបានល្អ សម្រាប់ការប្រកួតព្រឹត្តិការណ៍លំដាប់ពិភពលោក Karate Series-A Jakarta 2022។  
 
ថេង គឹមឈា និយាយមុនចេញដំណើរទៅប្រទេសឥណ្ឌូណេស៊ីថា៖«ខ្ញុំអត់ហ៊ានរំពឹងខ្ពស់ដូចនៅស៊ីហ្គេមដែលកម្ពុជាធ្វើម្ចាស់ផ្ទះដែលមានតែជាង១០ប្រទេសទេ ព្រោះការប្រកួតនៅឥណ្ឌូណេស៊ីមានច្រើនជាងនៅកម្ពុជាដែលមានរហូតទៅដល់ជាង៦០ប្រទេសចូលរួម ខ្ញុំមិនរំពឹងខ្ពស់ណាស់ណាទេ តែខ្ញុំនឹងខំប្រឹងឱ្យអស់ពីសមត្ថភាព»។
 
គួរបញ្ជាក់ថា សហព័ន្ធកីឡាការ៉ាតេកម្ពុជា បានបញ្ជូនអត្តពលិក១៧រូបចេញទៅប្រកួតពានរង្វាន់កីឡាការ៉ាតេលំដាប់ពិភពលោក Karate Series-A Jakarta 2022 នៅប្រទេសឥណ្ឌូណេស៊ី ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៨-២០ ខែវិច្ឆិកា ឆ្នាំ២០២២ និងមាន៦៣ ប្រទេសចូលរួម៕
 
 
 

Tag:
 កីឡាការ៉ាតេ
 ថេង គឹមឈា
 WKF
  ស៊ីហ្គេម២០២២
© រក្សាសិទ្ធិដោយ thmeythmey.com