ជាតិ
១០ខែ កម្ពុជា​នាំ​ចេញ​អង្ករ​ជាង៥០ម៉ឺនតោន កើន​ឡើង​១០ភាគរយ
17, Nov 2022 , 3:21 pm        
រូបភាព
 រូបតំណាង។ រូបភាពពីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និង នេសាទ
រូបតំណាង។ រូបភាពពីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និង នេសាទ
ភ្នំពេញ៖ ក្នុងរយៈពេល១០ខែ ឆ្នាំ​២០២២ កម្ពុជាបាន​​​នាំ​ចេញ​អង្ករទៅ​កាន់​ទីផ្សារ​អន្តរជាតិ​​​ចំនួន ៥០៩, ២៤៩តោន កើន​ឡើង​ ៤៩,០៨០​តោន ស្មើ​នឹង​១០,៦៧ភាគរយ បើ​ធៀប​នឹង​បរិមាណ​នាំ​ចេញ​រយៈពេល​១០ខែ ឆ្នាំ​២០២១​។



បើតាម​របាយការណ៍​របស់​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ក្នុង​ចំណោម​អង្ករ​នាំ​ចេញ​ទាំង ៥០ម៉ឺន​តោន មាន​អង្ករ​ចំនួន ១៦៥,៦៣០តោន ត្រូវ​បាន​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ចំនួន ២៣ ក្នុង​តំបន់​អឺរ៉ុប។ ចំពោះ​ការ​នាំ​ចេញ​ទៅ​អឺ​រ៉ុបនេះ កើន​ឡើង​ចំនួន ៥០,១៥៤​តោន ស្មើ​នឹង​៤៣,៤៣ភាគរយ។
 
ដោយ​ឡែក​ការ​នាំ​ចេញ​ទៅ​ប្រទេស​ចិន មា​ន​ចំនួន ២៣១,៨៧៣​តោន កើន​ ២,៦៩៦តោន ស្មើ​នឹង​១,១៨ភាគរយ។ រី​ឯ​ការ​នាំ​ចេញ​ទៅ​ប្រទេសចំនួន ៤ ក្នុង​តំបន់​អាស៊ាន មាន​ចំនួន ៤៨,២៥៣តោន កើន​​៤,៤៦៣តោន ស្មើ​នឹង​១០,១៩ភាគរយ។ ចំណែក​ការ​នាំ​ចេញ​ទៅ​ទិស​ដៅ​ផ្សេង​ៗចំនួន​២៦ប្រទេសទៀត មាន​ចំនួន ៦៣៤៨៣តោន ថយចុះ១១,៤៨ភាគរយ។
 
សូម​បញ្ជាក់ថា ក្នុ​ង​ចំណោម​អង្ករ​ដែល​បាន​នាំ​ចេញ មាន​អង្ករ​ក្រអូប​គ្រប់​ប្រភេទ​ចំនួន ៣៤៨,៥០១តោន, អង្ករ​ស​គ្រប់​ប្រភេទ​ មាន​ចំនួន ១៤៨ ៩៣៣​តោន និង​អង្ករ​ចំហុយ​គ្រប់​ប្រភេទ​មាន​ចំនួន ១១ ៨១៥តោន។ នេះ​បើតាម​របាយការណ៍​ខាង​លើ៕​
 

Tag:
 នាំ​ចេញអង្ករ
  កសិកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com