កីឡាជាតិ
ជាតិ
លីក​២០១៤៖ វេស្ទើន​ប៉ះ​ការពា​រជា​តិ ភ្នំពេញ​ក្រោន​ជួប​គិរីវង់
09, Feb 2014 , 10:59 am        
រូបភាព
លោក ទេព ឡុង​រចនា គ្រូបង្វឹក​គិរីវង់ ធ្វើ​ការពន្យល់​ដល់​ខ្សែប្រយុទ្ធ​ប្រេស៊ីល Chagas Matheus។ រូបថត CAM Photo Agency
លោក ទេព ឡុង​រចនា គ្រូបង្វឹក​គិរីវង់ ធ្វើ​ការពន្យល់​ដល់​ខ្សែប្រយុទ្ធ​ប្រេស៊ីល Chagas Matheus។ រូបថត CAM Photo Agency
ដោយ: រួបរួម
ការ​ប្រកួត​សប្តាហ៍​ទីបី​នៃ​ក្របខណ្ឌ​មិត្តហ្វូន​ខេមបូ​ឌានលីក​២០១៤​នា​រសៀល​ថ្ងៃ​អាទិត្យ​នេះ មាន​២​ប្រកួត​ដែល​រៀបចំ​ឡើង​នៅពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក។ នៅ​ម៉ោង​៣:៣០​រសៀល វេស្ទើន​យូនីអែហ្វស៊ី ប៉ះ​ជាមួយ​ក្រសួង​ការពារ​ជាតិ មុន​ជំនួប​រវាង​ភ្នំពេញ​ក្រោន និង​គិរីវង់​សុខសែន​ជ័យ នៅ​ម៉ោង​៦​ល្ងាច។



សម្រាប់​វេស្ទើន​ វា​ជាការ​ប្រកួត​សប្តាហ៍​ទីពីរ​ ដោយ​ពួក​គេ​នឹង​ប្រឹង​ប្រែង​រក​ជ័យ​ជម្នះ​បន្ថែម​ទៀត​ដើម្បី​​ក្លាយ​ជាក្រុម​តែមួយគត់​ដែល​ឈ្នះ​ពីរ​ប្រកួតបើក​ឆាក​​ជាប់​ៗគ្នា​ក្នុង​រដូវ​កាលនេះ។ ដោយ​ឡែក ក្រសួង​ការពា​រជាតិ ពួក​គេ​ចាំ​បាច់​ដើម្បី​ស្តារការខក​ចិត្ត​ពី​ការ​ប្រកួតពីរ​លើក​​កន្លងមកដែល​មាន​តែ​មួយ​ពិន្ទុ​ក្នុង​ដៃ។

រីឯ​ការ​ប្រកួត​គូ​បន្ទាប់ ភ្នំពេញ​ក្រោនមិន​ត្រូវ​ការ​ត្រឹម​តែ​៣ពិន្ទុ​នោះ​ឡើយ ប៉ុន្តែពួក​គេ​ត្រូវ​ការ​ស៊ុត​បាល់​បញ្ចូល​ទី​ឲ្យ​បាន​ច្រើន​ដើម្បី​ឡើងឈរ​ពី​លើ​ត្រាយអេស៊ី ណា​ហ្គាខប និង​នគរបាល​ជាតិវិញ ខណៈ​គិរីវង់ ស្វះស្វែង​រក​ជ័យ​ជម្នះ​ជាលើក​ដំបូង​នៅ​ក្នុងលីក៕​



© រក្សាសិទ្ធិដោយ thmeythmey.com