កីឡាជាតិ
ជាតិ
ម្ចាស់មេដាយមាសសំបូរ សុភ័ណ្ឌ និងកីឡាករកាយវិប្បកម្មកម្ពុជា២រូបទៀត ទៅប្រកួតពាន IFBB នៅថៃ
18, Nov 2022 , 7:59 am        
រូបភាព
ប្រតិភូ គ្រូបង្វឹក កីឡាករកាយវប្បកម្មកម្ពុជា ចូលរួមប្រកួតកីឡាកាយវិប្បកម្ម IFBB PRO League Thailand នៅប្រទេសថៃ។ រូបពី សំបូរ សុភ័ណ្ឌ
ប្រតិភូ គ្រូបង្វឹក កីឡាករកាយវប្បកម្មកម្ពុជា ចូលរួមប្រកួតកីឡាកាយវិប្បកម្ម IFBB PRO League Thailand នៅប្រទេសថៃ។ រូបពី សំបូរ សុភ័ណ្ឌ
ដោយ:
អត្តពលិកកីឡាកាយវិប្បកម្មកម្ពុជា ៤រូបចេញដំណើរទៅដល់ប្រទេសថៃហើយ នៅថ្ងៃទី១៧ ខែវិច្ឆិកា ដើម្បីចូលរួមការប្រកួតព្រឹត្តិការណ៍កីឡាកាយវិប្បកម្ម IFBB PRO League Thailand  ដែលប្រព្រឹត្តទៅពីថ្ងៃទី១៨-២០ ខែវិច្ឆិកា។ ក្នុងដំណើរនោះដែរកីឡាករ សំបូរ សុភ័ណ្ឌ មិនហ៊ានដាក់ក្តីរំពឹងខ្ពស់ទេ ព្រោះកីឡាករដែលចូលរួមមានកម្រិតលំដាប់ពិភពលោកច្រើននាក់ចូលរួម។

 
លោក សំបូរ នន់ ជាប្រធានប្រតិភូ និងជាគ្រូបង្វឹក បានដឹកនាំកីឡាករកាយវិប្បកម្មកម្ពុជា ៣រូបក្នុងនោះរួមមាន កីឡាករ សំបូរសុភ័ណ្ឌ ប្រកួតលើវិញ្ញាសា Men’s Physique Open, កីឡាករ ហេង ម៉េងហុង ប្រកួតលើវិញ្ញាសាយុវជនអាយុក្រោម២៣ឆ្នាំ Men’s Physique -23 និងវិញ្ញាសា Men’s Physique Open Up 170cm កីឡាករ ឈួង សារិ ប្រកួតលើវិញ្ញាសា Men’s Physique ថ្នាក់ដំបូង និង Men’s Physique Open Up 175។
 
សម្រាប់ដំណើរបេសកកម្មទៅកាន់ប្រទេសថៃនេះដែរ កីឡាករ សំបូរ សុភ័ណ្ឌ ម្ចាស់មេដាយមាសកាយវិប្បកម្មលើវិញ្ញាសា Men Sports Physique Up to 170 cm កាលពីឆ្នាំ២០១៨​ នៅប្រទេសថៃ មិនហ៊ានដាក់ក្តីរំពឹងខ្ពស់ពេកនោះទេ ព្រោះកីឡាករដែលមកចូលរួមប្រកួតមានសមត្ថភាពខ្ពស់ចូលរួមច្រើន។
 
សំបូរ សុភ័ណ្ឌ និយាយថា៖«សម្រាប់រំពឹងថាឈ្នះ ឬចាញ់ខ្ញុំមិនហ៊ានរំពឹងទេ ព្រោះកន្លងមកដូចនៅហ្វីលីពីនយើងធ្វើបានល្អ តែគេធ្វើបានល្អជាងយើង ហើយវគ្គនេះកីឡាករដែលចូលរួមគឺខ្លាំងលើសជាងនៅហ្វីលីពីនដប់ដង គឺអ្នកខ្លាំងប្រមូលមកច្រើនដូចលំដាប់ឥណ្ឌា ឥណ្ឌូណេស៊ី ម៉ាឡេស៊ី អ៊ីចឹងការរំពឹងថាឈ្នះគឺតិចតួចណាស់ សំខាន់ប្រសិនបានជាប់ Top10 ឬក៏Top5 គឺជាជោគជ័យមួយហើយ»។
 
គួរបញ្ជាក់ថា កីឡាករកាយវិប្បកម្មកម្ពុជា ចូលរួមប្រកួតនៅថ្ងៃទី១៨-២០ ខែវិច្ឆិកា ដែលមានកីឡាករ៣០០នាក់មកពី៥០ប្រទេសចូលរួមប្រកួតប្រជែង៕
 

Tag:
 កីឡាកាយវប្បកម្ម
 IFBB
© រក្សាសិទ្ធិដោយ thmeythmey.com