កីឡាជាតិ
ជាតិ
​កីឡាករ-ការិនី កាយវប្បកម្មជាង៥០នាក់ ត្រៀមបង្ហាញសាច់ និងក្បាច់ពិសេសៗ ក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី៣
18, Nov 2022 , 12:29 pm        
រូបភាព
ក្នុងចំណោមកីឡា ៣៨ប្រភេទ កីឡាកាយវប្បកម្ម និងលំហាត់ប្រាណ ជាកីឡាមួយប្រភេទដែលត្រូវបានសម្រេចដាក់បញ្ចូលក្នុងព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកទី៣។ កីឡាកាយវប្បកម្ម និងលំហាត់ប្រាណ ក៏មិនសំដៅលើការហាត់យកសាច់ដុំធំៗនោះទេ តែជាកីឡាមួយប្រភេទដែលអាចឱ្យអ្នកលេងកីឡានេះ មានអារម្មណ៍ធូរស្បើយ កាត់បន្ថយស្ត្រេស និងកាត់បន្ថយជំងឺរ៉ាំរ៉ៃ បន្ទាប់ពីបញ្ចប់ការងារផ្សេងៗ។





សម្រាប់ការប្រកួតកីឡាជាតិលើកទី៣ កីឡាវប្បកម្ម និងលំហាត់ប្រាណ បានដាក់បញ្ចូលវិញ្ញាសារចំនួន ៩ ដូចជា៖
 
បុរសសាច់ដុំ ទម្ងន់ ៦០គីឡូក្រាម
 
បុរសសាច់ដុំ ទម្ងន់ ៧០គីឡូក្រាម
 
បុរសសាច់ដុំ ទម្ងន់ ៨០គីឡូក្រាប់
 
បុរសសាច់ដុំ ទម្ងន់ លើសពី៨០គីឡូក្រាម
 
បុរសរូបរាងសង្ហា កំពស់រហូតដល់ ១៧០ សង់ទីម៉ែត្រ
 
បុរសរូបរាងសង្ហា កំពស់ចាប់ពី ១៧០ សង់ទីម៉ែត្រ ឡើងទៅ
 
បុរសបង្ហាញម៉ូត កំពស់រហូតដល់ ១៧០ សង់ទីម៉ែត្រ
 
បុរសបង្ហាញម៉ូត កំពស់រហូតដល់ ១៧០ សង់ទីម៉ែត្រ
 
នារីបង្ហាញរូបរាងស្រស់ស្អាត


 
ព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកទី៣ ឆ្នាំ២០២២ កីឡាកាយវប្បកម្មនឹងចូលរួមប្រកួតរកជើងឯក ដោយមានកីឡាករ កីឡាការិនីប្រមាណ ៥០នាក់ចូលរួមទាំង ៩ វិញ្ញាសារ។ ការប្រកួត នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ និង២៦ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ៩ព្រឹក ដល់ ៤ល្ងាច នៅ Hall នៃផ្សារទំនើបអ៊ីអនសែនសុខ។
 
សម្រាប់អ្នកគាំទ្រកីឡាកាយវប្បកម្ម និងលំហាត់ប្រាណ កុំភ្លេចមកចូលរួមទាំងអស់គ្នា ដើម្បីគាំទ្រព្រឹត្តិការណ៍កីឡាជាតិលើកទី៣ ដើម្បីឈានទៅកាន់ស៊ីហ្គេមឆ្នាំ២០២៣ ខាងមុខ៕ 
#ប្រជាពលរដ្ឋម្នាក់ ត្រូវលេងកីឡាមួយប្រភេទប្រចាំជីវិត














 

Tag:
 កីឡាជាតិលើកទី៣
© រក្សាសិទ្ធិដោយ thmeythmey.com