កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
កីឡាជាតិ៖ បាត់ដំបង និងកណ្តាលនាំមុខមេដាយបណ្តោះអាសន្ន លើប្រភេទកីឡាហែលទឹក
21, Nov 2022 , 3:19 pm        
រូបភាព
ការប្រកួតកីឡាហែលទឹកផ្នែកនារី នាពេលកន្លងទៅ។ រូបពីសហព័ន្ធខ្មែរកីឡាហែលទឹក
ការប្រកួតកីឡាហែលទឹកផ្នែកនារី នាពេលកន្លងទៅ។ រូបពីសហព័ន្ធខ្មែរកីឡាហែលទឹក
ដោយ:
ខេត្តបាត់ដំបង និងខេត្តកណ្តាល កំពុងនាំមុខមេដាយបណ្តោះអាន្ន លើប្រភេទកីឡាហែលទឹក ក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី៣ក្រោយប្រកួតនៅថ្ងៃទី២០ ខែវិច្ឆិកា។ ខេត្តទាំងពីរទទួលបានមេដាយមាស២ និងសំរឹទ្ធិ១ដូចគ្នា។

 
ខេត្តបាត់ដំបង និងកណ្តាល នាំមុខបណ្តោះអាសន្ន ដោយទទួលបានមេដាយមាស២ និងសំរឹទ្ធ១ ដូចគ្នា។ ដោយឡែកខេត្តបន្តបន្តាប់មាន ខេត្តព្រៃវែង មេដាយមាស១ និងប្រាក់២ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មេដាយមាស១ និងសំរឹទ្ធ២ ខេត្តកំពង់ចាម មេដាយប្រាក់២ និងសំរឹទ្ធ១ ក្រសួងមហាផ្ទៃ ទទួលបានមេដាយប្រាក់២ និងភ្នំពេញបានមេដាយសំរឹទ្ធិ១។
 
រីឯប្រភេទកីឡាប៉ារ៉ាឡាំពិក(ជនពិការ) រាជធានីភ្នំពេញ នាំមុខបណ្តោះអាសន្ន ដោយទទួលបានមេដាយមាស១ និងសំរឹទ្ធ១ ខេត្តកណ្តាល មេដាយមាស១ ខេត្តកំពង់ស្ពឺ មេដាយប្រាក់១ និងខេត្តកំពង់ចាម ទទួលបានមេដាយសំរឹទ្ធ១។
 
គួរបញ្ជាក់ថា ការប្រកួតកីឡាហែលទឹក មានអត្តពលិក២៤ រូបចូលរួមប្រកួត និងអត្តពលិកកីឡាហែលទឹកជនពិការមាន១១រូប ដែលការប្រកួតមានរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២០-២៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅពហុកីឡដ្ឋានជាតិអូឡាំពិក និងកីឡាជនពិការប្រកួតនៅទីតាំង មជ្ឈមណ្ឌលកីឡាជនពិការតេជោសែន៕ 
 
 

Tag:
 កីឡាហែលទឹក
  កីឡាជាតិលើកទី៣
  ស៊ីហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com