ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
កីឡាជាតិ
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
កីឡាករបាល់បោះខ្មែរ-កាណាដា ត្រៀមខ្លួនជានិច្ចសម្រាប់ក្រុមជម្រើសជាតិ
09, Feb 2014 ,
10:41 pm
រូបភាព
កីឡាករ Sak Ratana ថតអនុស្សាវរីយ៍នៅមុខព្រះបរមរាជវាំង។ រូបថត ហ្វេសប៊ុកកីឡាករ
×
ដោយ:
អុឹង ចំរើន (Ung Chamroeun)
សាក់ រតនា (Sak Ratana) គឺជាកីឡាករបាល់បោះម្នាក់របស់កម្ពុជាដែលបង្ហាញភាពលេចធ្លោក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី២៧ កាលពីចុងឆ្នាំ២០១៣កន្លងមកនៅក្នុងទីក្រុងណៃពីដរ ប្រទេសមីយ៉ាន់ម៉ា បើទោះបីជាកម្ពុជាបញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ៦ក្នុងចំណោម៧ប្រទេសក៏ដោយ។
ថ្លែងប្រាប់គេហទំព័រថ្មីៗពីប្រទេសកាណាដា កីឡាករខ្មែរ-កាណាដា រូបនេះ បានអះអាងថា រូបគេត្រៀមខ្លួនជានិច្ចសម្រាប់ព្រឹត្តិការណ៍លើកក្រោយទៀត ហើយបំណងប្រាថ្នារបស់គេគឺចង់ក្លាយជាសមាជិកម្នាក់នៃក្រុមគ្រូបង្វឹកជម្រើសជាតិកម្ពុជា។
ចំពោះបទពិសោធន៍នៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមកន្លងមក ត្រូវបានកីឡាករ រតនា វ័យ៣២ឆ្នាំអះអាងថា នេះជាកិត្តិយសធំធេងសម្រាប់រូបគេក្នុងការបង្ហាញខ្លួនជាលើកដំបូងក្នុងក្រុមជម្រើសជាតិកម្ពុជា បន្ទាប់ខ្លួនបានប្រឡូកក្នុងកីឡាករប្រភេទនេះអស់រយៈពេល២៥ឆ្នាំ។
រតនា បានលើកឡើងថា៖ «ខ្ញុំមិនដែលធ្លាប់មានអារម្មណ៍បែបនេះឡើយ ហើយវាបានជំរុញឲ្យខ្ញុំមានការប្រឹងប្រែងយ៉ាងខ្លាំងក្លាបំផុត។ ខ្ញុំមិនមែនលេងតែសម្រាប់ខ្លួនខ្ញុំឡើយ ប៉ុន្តែខ្ញុំលេងសម្រាប់ពលរដ្ឋខ្មែរទាំងអស់។ ខ្ញុំនឹងប្រឹងប្រែងធ្វើឲ្យបានល្អប្រសើរបន្ថែម ប្រសិនបើខ្ញុំមានឱកាសលើកក្រោយ។ ការលេងសម្រាប់ក្រុមកម្ពុជា គឺជាការតាំងចិត្តរបស់ខ្ញុំតាំងពីក្មេង»។
ក្រោយសម័យខ្មែរក្រហម ឪពុកម្តាយរតនា បានភៀសខ្លួនពីខេត្តបាត់ដំបងទៅកាន់ទីក្រុងម៉ុងរ៉េអាល់ ប្រទេសកាណាដាក្នុងឆ្នាំ១៩៨១ ហើយមួយឆ្នាំក្រោយមក ពួកគាត់បានផ្តល់កំណើតដល់រតនា។ រតនាគឺជាកូនច្បង ហើយរូបគេមានប្អូនប្រុសបីនាក់ទៀត។
រតនាបានបញ្ជាក់ថា៖ «គ្រួសារខ្ញុំរស់នៅក្នុងប្រទេសកាណាដា ប៉ុន្តែយើងមានសាច់ញាតិជាច្រើននៅខេត្តបាត់ដំបង។ ឱកាសមកលេងឲ្យក្រុមកីឡាបាល់បោះជម្រើសជាតិ ក៏បានអនុញ្ញាតឲ្យខ្ញុំអាចទៅសួរសុខទុក្ខជីដូននៅខេត្តបាត់ដំបងជាលើកដំបូងផងដែរ»។
ចូលលេងបាល់បោះតាំងពីអាយុ៦ឆ្នាំ
រតនា បានចាប់ផ្តើមលេងកីឡាបាល់បោះតាំងពីអាយុ៦ឆ្នាំមកម្ល៉េះ ហើយបន្តបន្ទាប់មក គេបានចូលលេងក្នុងកម្រិតមហាវិទ្យាល័យ។ គេធ្លាប់មានបទពិសោធន៍លេងឲ្យក្លិបមួយចំនួនដូចជាក្លិប Montreal Sasquatch (ក្របខណ្ឌ PBL) ក្លិប UQAM (ក្របខណ្ឌ ICS) និងក្លិប Laurentides Revolution (ក្របខណ្ឌ LBQ) ពីឆ្នាំ២០១២-២០១៣ ។
«ខ្ញុំមានប្អូនប្រុសម្នាក់លេងកីឡាបាល់បោះផងដែរ ប៉ុន្តែគេកំពុងលេងត្រឹមកម្រិតមធ្យមសិក្សាតែប៉ុណ្ណោះ» នេះជាការអះអាងរបស់រតនា មុននឹងបញ្ជាក់ថា រូបគេបច្ចុប្បន្នមានតួនាទីជាជំនួយការគ្រូបង្វឹកនៅក្នុងក្លិបកម្រិតសាកលវិទ្យាល័យមួយ។ ក្រៅពីការងារកីឡាបាល់បោះ កីឡាកររូបនេះបម្រើការនៅក្នុងក្រុមហ៊ុនផ្កាយរណបមួយ ដែលមានតួនាទីជាអ្នកជំនាញបច្ចេកទេស។
ឱកាសចូលលេងក្នុងក្រុមជម្រើសជាតិរបស់បុរសខ្មែរ-កាណាដារូបនេះ គឺដោយសារតែមានការទាក់ទងពីសំណាក់កីឡាករ ថាច់ បូរ័ត្ន (Thach Boroth) ដែលមានសញ្ជាតិខ្មែរ-ស៊ុយអែត និងជាប្រធានក្រុមជម្រើសជាតិ។
សម្រាប់ការប្រកួតកីឡាស៊ីហ្គេមកន្លងមក ក្រុមកីឡាបាល់បោះជម្រើសជាតិកម្ពុជាក្រោមការដឹកនាំរបស់គ្រូបង្វឹកនីហ្សេរីយ៉ា Koledoye Abayomi Austin ទទួលបាននូវការចាប់អារម្មណ៍ជាពិសេសបើទោះបីជាពួកគេប្រកួតឈ្នះ១លើក និងចាញ់៥លើកក៏ដោយ។ កីឡាករខ្មែរ-អាមេរិក Anthony Dominic Dar គឺជាអ្នកដែលរកបានពិន្ទុច្រើនជាងគេជាមួយនឹងការសម្រេចបាន១១៧ពិន្ទុ ខណៈ សាក់ រតនា ស្ថិតនៅចំណាត់ថ្នាក់បន្ទាប់ (១១៦ពិន្ទុ)។
ចំពោះគ្រាប់បាល់ Rebounds រតនាស្ថិតក្នុងចំណាត់ថ្នាក់លេខមួយ រីឯ ថាច់ បូរ័ត្ន ស្ថិតក្នុងចំណាត់ថ្នាក់លេខពីរ។ ដោយឡែក ចំនួននៃការបញ្ជូនបាល់ (As
sists) ដែលនាំឲ្យមានការស៊ុតបាល់បញ្ចូលកន្ត្រក រតនា និងបូរ័ត្នស្ថិតក្នុងចំណាត់ថ្នាក់ទី៨។
ជុំវិញការអភិវឌ្ឍន៍វិស័យកីឡាបាល់បោះនៅកម្ពុជា រតនា បានរំលឹកប្រាប់គេហទំព័រថ្មីៗថា៖ «យើងត្រូវតែរកមធ្យោបាយដើម្បីចែករំលែកនូវអ្វីដែលជាជំនាញរបស់យើង។ ខ្ញុំត្រៀមខ្លួនជានិច្ចដើម្បីជួយដល់កម្ពុជា ជាពិសេសលើការបណ្តុះបណ្តាលថ្នាលយុវជន»។
រតនា មានកូនស្រីម្នាក់ដែលឈានដល់អាយុ៥ឆ្នាំនៅក្នុងខែកុម្ភៈនេះ ប៉ុន្តែគេបានលែងលះភរិយាអស់រយៈពេលជាច្រើនឆ្នាំហើយ។ បច្ចុប្បន្ន គេមានមិត្តស្រីម្នាក់ថ្មីទៀតនៅក្នុងប្រទេសកាណាដា៕
ចំណាត់ថ្នាក់ជាឯកត្តជនលើវិញ្ញាសាកីឡាបាល់បោះនាព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី២៧នៅប្រទេសមីយ៉ាន់ម៉ា
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
តើពាក្យ «សិទ្ធិ, សិទ្ធ» ប្រើខុសគ្នាដូចម្តេច?
6 ថ្ងៃ
កម្ពុជា នឹងមានភ្លៀងធ្លាក់ ពីថ្ងៃទី៤-៦ឧសភា
1 សប្តាហ៍
«នាំអាត» និង«នាំអាទិ៍»មួយណាត្រឹមត្រូវ?
3 ថ្ងៃ
ការប្រឡងគ្រូអនុវិទ្យាល័យ នឹងរៀបចំ២ដំណាក់កាល ដើម្បីសម្រាំងយកបេក្ខជន៤៤១នាក់ប៉ុណ្ណោះ
1 សប្តាហ៍
អ្នកស្រី ឯម សិរីវុទ្ធី ចេញដំណើរពីស្វាយរៀងម៉ោង៣ទៀបភ្លឺ ជូនកូនមកប្រឡងគ្រូនៅភ្នំពេញ
6 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម