ជាតិ
សម្តេច ហ៊ុន សែន ថារាល់ជំនួបទ្វេភាគី មេ UN មិនដែលនិយាយបញ្ហាផ្ទៃក្នុងកម្ពុជាឡើយ
22, Nov 2022 , 8:34 am        
រូបភាព
ដោយ: រួបរួម
សម្តចនាយករដ្ឋមន្ត្រី ហ៊ុន សែន ងឿងឆ្ងល់ចំពោះព័ត៌មានដែលថា អគ្គលេខាធិការអង្គការសហប្រជាជាតិ បានស្នើឲ្យសម្តេចធ្វើនេះ ធ្វើនោះ នៅរាល់ជំនួបទ្វេរភាគី។ ប្រមុខរដ្ឋាភិបាលបានអះអាងនៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា នេះ ថា លោក Antonio Guterres មិនដែលនិយាយពីបញ្ហាផ្ទៃក្នុងកម្ពុជាឡើយ។

 
«មន្ត្រី UN រូបណាដែលប្រកាសព័ត៌មានបែបនេះ ឬអ្នកពីខាងក្រៅ»។ សម្តេចចោទសួរបែបនេះ នាឱកាសនៃពិធីបិទសន្និបាតជាតិខួប៣០ឆ្នាំនៃសកម្មភាពមីននៅកម្ពុជា។ 
 
សម្តេច ហ៊ុន សែន បានបញ្ជាក់ថា សម្តេចមានទំនាក់ទំនងដ៏ល្អជាមួយលោក Antonio Guterres តាំងពីអំឡុងទសវត្សរ៍១៩៨០មកម្ល៉េះ ជាពិសេសអំឡុងពេលលោកធ្វើនាយករដ្ឋមន្ត្រីព័រទុយហ្កាល់ពីឆ្នាំ១៩៩៥ ដល់ឆ្នាំ២០០២។
 
រាល់ជំនួប ជាពិសេសជំនួបនាឱកាសនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធកន្លងមក ជំនួបទ្វេរភាគីតែងតែលើកឡើងពីបញ្ហាមីន កិច្ចសហប្រតិបត្តិការលើការបញ្ជូនកម្លាំងរក្សាសន្តិភាព និងការកាត់ទោសខ្មែរក្រហម ជាដើម៕
 

© រក្សាសិទ្ធិដោយ thmeythmey.com