វិទ្យាសាស្រ្ត និង បច្ចេកវិទ្យា
អន្តរជាតិ
អង្គការណាសា ចង់ស្វែងរករ៉ែនៅលើភពព្រះចន្ទ?
× អង្គការណាសា ក្រោយពីសហរដ្ឋអាមេរិកសម្រេចកាត់បន្ថយ ជំនួយហិរញ្ញវត្ថុ លើកម្មវិធីលំហអាកាស ខ្លួនបានចាប់ផ្តើមទទួលយកការស្នើសុំពី ក្រុមហ៊ុនឯកជន ដែលមានគោលបំណងរុករករ៉ែនៅ លើភពព្រះចន្ទ។ បន្ទាប់ពីមានសេចក្តីស្នើសុំយ៉ាងច្រើន ត្រូវបានគេដាក់ ដោយក្រុមហ៊ុនឯកជននានា មកកាន់អង្គការណាសានោះ មានក្រុមហ៊ុនមួយត្រូវបានគេជ្រើសរើសដើម្បីរៀបចំបង្កើត គ្រឿងយន្តមួយប្រភេទ ដើម្បីបញ្ជូនទៅកាន់ឋានព្រះចន្ទ ដើម្បីចូលរួមដំណើរការរុករករ៉ែនៅទីនោះ ។ នេះបើយោងតាមតាមសារព័ត៌មាន GreekyGatgets។
យោងតាមកិច្ចសន្យា ខាងលើនេះ គឺគ្មានថវិកាឬជំនួយហិរញ្ញវត្ថុ របស់រដ្ឋាភិបាលណាមួយឡើយ ដែលគាំទ្រដល់គម្រោងមួយនេះ។ ចំពោះគម្រោងស្វែងរករ៉ែនៅឋានព្រះច័ន្ទ គឺ រំពឹងថា នឹងអាច ស្វែងរកបាននូវប្រភេទរ៉ែដែលកម្រ នៅលើផែនដី និង សាធារ អេល្យូមផងដែរ។ ទោះជាយ៉ាណាក្តី គេមិនរំពឹងថា នឹងអាចស្វែងរកទីតាំងសមស្របសម្រាប់រុករក រ៉ែ ទាំងនេះបានឆាប់ៗនោះឡើយ។
មានសាធារណជនជាច្រើន ហាក់បីដូចជាកំពុងសម្តែងការហួសចិត្ត និងហៅគម្រោងរបស់ណាសា និងក្រុមហ៊ុនឯកជន នេះថា ជារឿងនិទានបែបវិទ្យាសាស្ត្រមួយ ។ តែវាមិនមែនជាការភ្ងាក់ផ្អើលនោះឡើយ ដែលអង្កការណាសា ស្វែងរកការជួយជ្រោមជ្រែងពី ក្រុមហ៊ុនឯកជននានា ដើម្បីទទួលបានជំនួយឧត្តម្ភ និង ស្វែងរកវិធីសាស្ត្រនានាដើម្បីទាញយក ប្រយោជន៍ពីលំហអាកាស។ ប្រសិនបើក្រុមហ៊ុនឯកជនទាំងនោះ អាចសម្រេចបានផ្លែផ្ការ ចំពោះគម្រោងនេះ វាមានន័យថា ពេលអនាគតអង្គការណាសា នឹងអាចមានលទ្ធភាពទទូល បានជំនួយហិរញ្ញវត្ថុបន្ថែមពីគ្រប់ទិសទីផងដែរ។
គួរបញ្ជាក់ថា ចំពោះគម្រោង របស់អង្គការណាសានេះ មានមនុស្សជាច្រើនបានសម្តែងការព្រួយ បារម្ភ ហើយគេជឿជាក់ថា គម្រោងបែបនេះមិនអាចចេញជារូបរាងឡើងឡើយ ព្រោះតាំងពីឆ្នាំ ១៩៦៧ នៅ សន្ធិសញ្ញាស្តិអំពី លំហអាកាស ត្រូវបានបង្កើតឡើងដោយអង្គការសហប្រជាជាតិ បានចែងថា គ្មានប្រទេសណាមួយមានសិទ្ធទាមទារយកភពព្រះចន្ទបានឡើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com