អន្តរជាតិ
អ្នកនាំពាក្យសេវិមាន៖ អាម៉េរិកត្រៀមខ្លួនជាសម្រេចក្នុងការចរចាសន្ធិសញ្ញានុយក្លេអ៊ែរជាមួយរុស្ស៊ី
03, Dec 2022 , 8:30 pm        
រូបភាព
អ្នកនាំពាក្យសេតវិមានលោក Ned Price នៅថ្ងៃទី២ ខែធ្នូលើកឡើងថា ភាគីអាម៉េរិកនៅតែ ត្រៀមខ្លួនជាស្រេចក្នុងការពិភាក្សាជាមួយរុស្ស៊ីលើសន្ធិសញ្ញានុយក្លេអ៊ែរទោះបីជាទីក្រុងមូស្កូ បានបន្ទោស​​ទីក្រុងវ៉ាស៊ីនតោនដែលមានអាកប្បកិរិយា​ប្រឆាំង​នឹង​រុស្ស៊ីរហូត​​រុស្ស៊ី​​ដក​ខ្លួន​ចេញ​ពី​ការ​ចរចា​នៅ​ដើម​សប្តាហ៍​នេះក៏ដោយ​។

 
រុស្ស៊ីបានដកខ្លួនចេញពីសន្ធិសញ្ញានុយក្លេអ៊ែរ New START នៅក្នុងដើមសប្ដាហ៍នេះដេលគ្រោងធ្វើនៅរដ្ឋធានីគែរ ទឹកដីអេហ្ស៊ីប។ សន្ធិសញ្ញនុយក្លេអ៊ែរ New START កំណត់ចំនួនក្បាលគ្រាប់ បរមាណូដែលភាគីនីមួយៗអាចដាក់ពង្រាយ។
 
«យើងនៅតែត្រៀមខ្លួនជាស្រេចដើម្បីជួបជាមួយរុស្ស៊ីក្នុងសន្ធិសញ្ញាចាប់ផ្តើមថ្មី។ យើងប្តេជ្ញាចិត្តចំពោះ New START »។ អ្នកនាំពាក្យសេតវិមាន Price​ បញ្ជាក់បែបនេះរួចបន្តថា អាម៉េរិកសោកស្ដាយ​ចំពោះ​ការសម្រេចចិត្តឯតោភាគី។
 
ក្រសួងការបរទេសរុស្ស៊ីបានចោទក្រុងវ៉ាស៊ីនតោនថា បានព្យាយាមផ្លាស់ប្តូរតុល្យភាពនៃកងកម្លាំង​ក្រោមសន្ធិសញ្ញាដោយការបំប្លែងឬប្តូរឈ្មោះអាវុធរបស់ពួកគេឱ្យនៅខាងក្រៅវិសាលភាព​នៃកិ​ច្ច​ព្រម​ព្រៀង។ 
 
ទោះបីជាយ៉ាងណាក៏ដោយ រុស្ស៊ីបានបន្តចាត់ទុកសន្ធិសញ្ញា New START ជា​ឧបករណ៍​ដ៏​សំខាន់​មួយ​សម្រាប់ធានាការព្យាករណ៍ស្ថានការណ៍ និងការជៀសវាងការប្រណាំងអាវុធ។ នេះបើតា​ម​អ្នក​នាំ​ពាក្យ​ក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova ។ រុស្ស៊ីសង្ឃឹមថា ភាគីទាំងពីរអាចជួបគ្នាលើ​បញ្ហាទាំងនេះនៅឆ្នាំ២០២៣៕

© រក្សាសិទ្ធិដោយ thmeythmey.com