ជាតិ
លោក ពុយ គា ត្រូវបានជ្រើសតាំងជាប្រធានក្លិបអ្នកកាសែតកម្ពុជាជំនួសលោក ប៉ែន បូណា
05, Dec 2022 , 9:01 am        
រូបភាព
លោក ពុយ គា (ស្តាំ) និង​លោក ប៉ែន បូណា ថត​រូបជាមួយគ្នា​ក្នុងកម្មវិធីមួយ
លោក ពុយ គា (ស្តាំ) និង​លោក ប៉ែន បូណា ថត​រូបជាមួយគ្នា​ក្នុងកម្មវិធីមួយ
ដោយ: រួបរួម
លោក ពុយ គា ត្រូវបានគណៈកម្មាធិការនាយកក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) សម្រេចជ្រើសតាំងជាប្រធានក្លិប ហើយតំណែងអគ្គលេខាធិការរបស់លោក ត្រូវជំនួសដោយលោក ខៀវ កូឡា។ នេះបើតាមសេចក្តីជូនដំណឹងរបស់ ក.អ.ក នាថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២។

 
សមាសភាពថ្នាក់ដឹកនាំក្លិបអ្នកកាសែតកម្ពុជា ត្រូវបានផ្លាស់ប្តូរ បន្ទាប់ពីលោក ប៉ែន បូណា ដែលកាន់តំណែងជាប្រធានតាំងពីខែមេសា ឆ្នាំ២០១៥ បានសុំលាឈប់ ក្រោយលោកទទួលបានការតែងតាំងជារដ្ឋលេខាធិការក្រសួងព័ត៌មាន។

អត្ថបទទាក់ទង
 
ការជ្រើសតាំងលោក ពុយ គា ជាប្រធានក្លិប និងលោក ខៀវ កូឡា ជាអគ្គលេខាធិការធិការ ជាការអនុវត្តតាមលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់ក្លិប ដើម្បីបន្តនិរន្តរភាពការងារ។ កន្លងមក លោក ពុយ គា ជាអគ្គលេខាធិការ រីឯលោក ខៀវ កូឡា ជាសមាជិកគណៈកម្មការនាយក។
 
បើតាម ក.អ.ក សមាជដើម្បីបោះឆ្នោតជ្រើសរើសប្រធាន និងអគ្គលេខាធិការឱ្យស្របតាមលក្ខន្តិកៈ នឹងប្រព្រឹត្តទៅតាមពេលវេលាសមស្របនាពេលខាងមុខ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com