ជាតិ
សង្គមជាតិ
សម្តេច ហ៊ុន សែន ជំរុញឲ្យអាជ្ញាធរដោះស្រាយបញ្ហារបស់ពលរដ្ឋនៅក្រៅប្រព័ន្ធតុលាការ
05, Dec 2022 , 3:39 pm        
រូបភាព
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានលើកទឹកចិត្តឲ្យអាជ្ញាធរ ព្យាយាមដោះស្រាយបញ្ហានិងជម្លោះរបស់ប្រជាជននៅក្រៅប្រព័ន្ធតុលាការ។ សម្តេច ផ្តល់អនុសាសន៍នេះ ក្នុងពិធីសំណេះសំណាលជាមួយសមាជិក-សមាជិកគណបក្សប្រជាជនកម្ពុជាខេត្តកណ្តាល នៅវិមាន៧មករា កាលពីព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២។ 

 
សម្តេច ហ៊ុន សែន ថែមទាំងប្រាប់អាជ្ញាធរដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋឲ្យបានរហ័ស និងមានប្រសិទ្ធិភាពផងដែរ។ ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្រ្តី ក៏បានក្រើនរម្លឹកអាជ្ញាធរឲ្យយកចិត្តទុកដាក់ក្នុងការផ្តល់សេវាសាធារណៈជូនប្រជាជន ខិតខំលុបបំបាត់ឲ្យអស់នូវភាពអសកម្ម និងចៀសវាងបង្កបញ្ហា។ 
 
សមាជិក-សមាជិកគណបក្សប្រជាជនកម្ពុជា ដែលមានតួនាទីក្នុងជួររាជការ ត្រូវបន្តរក្សា សន្តិសុខ សណ្ដាប់ធ្នាប់សង្គម ហើយត្រូវបង្ក្រាបបទល្មើសផ្សេងៗ ដូចជា ចោរឆក់ ចោរប្លន់ និងការជួញដូរគ្រឿងញៀនជាដើម ដើម្បីធានាសុវត្ថិភាពនៃការរស់នៅរបស់ប្រជាពលរដ្ឋ។ នេះជាការបង្គាប់របស់ប្រធានគណបក្សកាន់អំណាចដដែល៕  
 

Tag:
 ហ៊ុន សែន
  បញ្ហាពលរដ្ឋ
© រក្សាសិទ្ធិដោយ thmeythmey.com