FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
​បារាំង​ថ្កោលទោស​ការ​រើសអើង​ជាតិ​សាសន៍​លើ​កីឡាករ​ ក្រោយ​ចាញ់​វគ្គ​ផ្ដាច់ព្រ័ត្រ World Cup
21, Dec 2022 , 8:29 pm        
រូបភាព
សហព័ន្ធកីឡាបាល់ទាត់បារាំង (FFF) ថ្កោលទោសចំពោះការរើសអើងជាតិសាសន៍តាមប្រព័ន្ធអ៊ីនធឺណិត ដែលសំដៅទៅលើកីឡាកររបស់ខ្លួន ក្រោយក្រុមចាញ់អាហ្សង់ទីននៅវគ្គផ្តាច់ព្រ័ត្រ FIFA Worl Cup នៅកាតា។ FFF សន្យាថានឹងចាត់វិធានការលើក្រុមរើសអើងទាំងនោះ ក្រោយកំណត់គោលដៅបាន។



បើតាមការផ្សាយរបស់កាសែត BBC នៅថ្ងៃទី១៩ ខែធ្នូ ខ្សែប្រយុទ្ធបារាំង Kingsley Coman និងខ្សែបម្រើ Aurelien Tchouameni ត្រូវបានទទួលរងការបំពានដោយរើសអើងជាតិសាសន៍តាមអ៊ីនធឺណិត បន្ទាប់ពីអ្នកទាំងពីរខកឱកាសសម្រេចទីបាល់កាត់សេចក្តី១១ម៉ែត្រ ទល់អហ្សង់ទីន។
 
អ្នកចាំទី Emiliano Martinez របស់អាហ្សង់ទីនបានសង្គ្រោះបាល់របស់ Coman និង Tchouameni ដែលធ្វើឱ្យបារាំងមិនអាចការពារតំណែងជើងឯករបស់ខ្លួនបាននៅឆ្នាំ២០២២នេះ។
FFF បាននិយាយនៅលើ Twitter ថាមិនត្រឹមតែ Coman និង Tchouameni ឡើយកីឡាករក្រុមជម្រើសជាតិបារាំងជាច្រើនទៀតបានរងការរើសអើងជាតិសាសន៍ និងការបញ្ចេញមតិស្អប់ខ្ពើមពួកគេពេញបណ្តាញសង្គម ដោយសារតែបរាជ័យនៅ World Cup នៅកាតា។
 
FFF ថ្កោលទោសជនរើសអើងទាំងនោះ ហើយនឹងដាក់ពាក្យបណ្តឹងទៅកាន់សា្ថប័នពាក់ព័ន្ធដើម្បីស្វែងរកជនទាំងនោះទៅអប់រំ។
 
មិនត្រឹមតែស្ថាប័នគ្រប់គ្រងកីឡាបាល់ទាត់បារាំងឡើយ ក្លិង Bayern Munich ក៏បានបង្ហោះសារគាំទ្រកីឡាកររបស់ខ្លួន Coman ផងដែរ ដោយថ្កោលទោសចំពោះមតិរើសអើងជាតិសាសន៍ដែលបង្កឡើងក្នុងបណ្តាញសង្គម៕
 

Tag:
 World Cup
  FIFA
© រក្សាសិទ្ធិដោយ thmeythmey.com