ជាតិ
អត្ថបទពាណិជ្ជកម្ម
ទំនើប! Grab ស៊ូភើអេបផ្តល់ភាពងាយស្រួលក្នុងការបំពេញតម្រូវការប្រចាំថ្ងៃជាច្រើនរបស់លោកអ្នក
21, Dec 2022 , 6:14 pm        
រូបភាព
ហ្គ្រេប បានចេញវីដេអូមួយដែលមានខ្លឹមសារបង្ហាញពីរបៀបប្រើកម្មវិធី Grab ស៊ូភើអេប។វីដែអូនេះមានការចូលរួមសម្តែងដោយ influencer ដ៏ល្បីឈ្មោះនិងតារាសម្តែងម្នាក់ដែលរៀបរាប់ពីរឿងចៅហ្វាយម្នាក់ដែលមានបុគ្គលិកលក្ខណៈបែបទាមទារច្រើន សម្តែងដោយកញ្ញា វណ្ណៈ បូរមី និងតួអង្គជំនួយការរធ្វើការហួសកម្លាំងសម្តែងដោយលោក សាយ ទី ។ វីដេអូនេះបង្ហាញថា ជំនួយការរូបនោះពឹងផ្អែកទៅលើ Grab​ ស៊ូភើអេប ដើម្បីបំពេញនូវរាល់ការទាមទាររបស់ចៅហ្វាយគាត់ ហើយជំនួយការនោះអាចបំពេញនូវរាល់កិច្ចការដែលចៅហ្វាយរបស់គាត់បានស្នើដោយការប្រើ Grab ស៊ូភើអេប។

អ្នកសម្តែងម្នាក់ទៀតគឺ លោក ម៉ារ៉ាឌី បានបង្ហាញខ្លួនក្នុងវីដេអូជាដៃគូបើកបរ GrabTuktuk ផង រួចជាដៃគូដឹកជញ្ជូន GrabFood និង​ដៃគូដឹកជញ្ជូន GrabExpess ថែមទៀត។ ការយកតារាសម្តែងតែមួយដើរតួអង្គជាច្រើនក្នុងវីដេអូរបស់ Grab គឺបង្ហាញជាក់ថាស៊ូភើអេបរបស់Grab អាចបំពេញតម្រូវការរបស់អ្នកប្រើប្រាស់ជាច្រើនក្នុងកម្មវិធីតែមួយ។ វីដេអូនេះអាចរកបាននៅ (https://fb.watch/hxqra-NSl4/)
  


លោក Corentin Rouxel ប្រធានក្រុមហ៊ុន Grab ប្រចាំប្រទេសកម្ពុជាបានមានប្រសាសន៍ថា៖ «Grab បានចាប់ផ្តើមជាមួយគោលដៅដ៏សាមញ្ញមួយក្នុងការផ្តល់ជូនការធ្វើដំណើរប្រកបដោយសុវត្ថិភាព និងផាសុកភាព។ ឥឡូវនេះនៅប្រទេសកម្ពុជា Grab បានបន្ថែមសេវាកម្មសំខាន់ៗ រួមមាន សេវាកុម្ម៉ង់អាហារ និងដឹកជញ្ជូនទំនិញ ដែលផ្តល់នូវបទពិសោធន៍ដ៏រីករាយ និងបំពេញតម្រូវការប្រចាំថ្ងៃជាច្រើនរបស់លោកអ្នក!»។
 
Grab គឺជាសេវាកម្មស៊ូភើអេបឈានមុខគេនៅអាសុីអាគ្នេយ៍ដែលបានបម្រើអតិថិជន ១ ក្នុងចំណោម២០នាក់នៅក្នុងតំបន់អាសុីអាគ្នេយ៍ដែលរួមមានប្រទេសសិង្ហបុរី ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ថៃ ហ្វីលីពីន វៀតណាម កម្ពុជា និងមីយ៉ាន់ម៉ា។ សេវាកម្មដ៏សំខាន់ទាំងនេះ រួមបញ្ចូលនូវសេវាកម្មដឹកជញ្ជូន (ម្ហូបអាហារ) សេវាកម្មដឹកអ្នកដំណើរ​(រថយន្ត ត្រីចក្រយានយន្ត ទោចក្រយានយន្ត) សេវាកម្មហិរញ្ញវត្ថុ (កម្ចី ធានារ៉ាប់រង ការទូទាត់ដោយគ្មានសាច់ប្រាក់ និងការគ្រប់គ្រងទ្រព្យសម្បត្តិ) សហគ្រាស និងសេវាកម្មផ្សេងៗទៀត។ 
 
នៅប្រទេសកម្ពុជា Grab ស៊ូភើអេបផ្តល់សេវាកម្មដូចជា GrabTransport, GrabFood and GrabExpress ។ GrabTransport គឺជាសេវាកម្មអនុញ្ញាតឲ្យអ្នកប្រើប្រាស់កម្មវិធី Grab កក់សេវានិងមធ្យោបាយធ្វើដំណើរ ។ សេវាកម្មនេះមាននៅទាំងទីក្រុងភ្នំពេញ និងខេត្តសៀមរាប រួមជាមួយជម្រើសជាច្រើននៃការធ្វើដំណើរដែលរួមមាន ត្រីចក្រយានយន្ត (GrabTukTuk, GrabMaxima, GrabRemorque) និងរថយន្ត ដែលរួមមាន GrabCar, GrabSUV, និង GrabTaxi។ ចំណុចពិសេសរបស់ GrabTransport គឺមានតម្លៃថេរជាក់លាក់ មុខងារសុវត្ថិភាពពិសេស និងផាសុកភាព។ GrabTransport ក៏មានមជ្ឈមណ្ឌលជំនួយ ២៤/៧ ក្នុងករណីមានអាសន្នផងដែរ។
 


GrabFood ភ្ជាប់អតិថិជនទៅកាន់ភោជនីយដ្ឋានពេញនិយមដែលស្របទៅតាមចំណង់សចំណូលចិត្តផ្ទាល់ខ្លួនរបស់អតិថិជន។ អតិថិជនអាចចំណាយពេលតិចក្នុងការស្វែងរកអាហារដែលខ្លួនពេញចិត្ត។
 
GrabExpress គឺជាសេវាកម្មដឹកជញ្ជូនទំនិញ។ សេវាកម្មនេះមានដាក់ឱ្យប្រើប្រាស់នៅក្នុងទីក្រុងភ្នំពេញដោយការដឹកជញ្ជូនប្រើប្រាស់រយៈពេល ៣០ នាទីប៉ុណ្ណោះ ហើយមានមុខងារទំនើបដែលអាចឱ្យអតិថិជនត្រួតពិនិត្យអ្នកដឹកជញ្ជូនក្នុងពេលវេលាជាក់ស្តែងជាមួយនឹងមុខងារ «តាមដានការដឹកជញ្ជូនបច្ចុប្បន្នរបស់ខ្ញុំ» ។ សេវាកម្មនេះក៏មានមុខងារកញ្ចប់ធានារ៉ាប់រងដែលក្រុមហ៊ុនផ្តល់ជាសំណងជូនរហូតដល់ ១០០ ដុល្លារសហរដ្ឋអាមេរិកប្រសិនជាមានបញ្ហាខូចខាតទៅលើឥវ៉ាន់នោះក្នុងអំឡុងពេលដឹកជញ្ជូន។ បន្ថែមពីនេះ ការប្រើប្រាស់មុខងារនេះមួយដងអ្នកអាចដាក់ទីតាំងទៅកន្លែង ១០ ផ្សេងៗគ្្នាបានក្នុងពេលតែមួយ៕
សម្រាប់ព័ត៌មានបន្ថែមអំពី Grab សូមចូលទៅកាន់គេហទំព័រ https://www.grab.com/kh/
អត្ថបទពាណិជ្ជកម្ម
 

© រក្សាសិទ្ធិដោយ thmeythmey.com