ជាតិ
សេដ្ឋកិច្ច
កម្ពុជា​ រក​ចំណូលបាន​ជាង ៣ពាន់លានដុល្លារ ពី​ការនាំចេញ​កសិផល ក្នុងរយៈពេល១១ខែ
22, Dec 2022 , 8:59 am        
រូបភាព
លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដឹកនាំកិច្ចប្រជុំពិភាក្សាលើការងារអភិវឌ្ឍធនធានមនុស្ស
លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដឹកនាំកិច្ចប្រជុំពិភាក្សាលើការងារអភិវឌ្ឍធនធានមនុស្ស
ក្នុង​រយៈពេល​១១ខែ ឆ្នាំ​២០២២នេះ កម្ពុជា រកចំណូល​បានជាង ៣ពាន់​លាន​ដុល្លារ ពី​ការនាំចេញ​ស្រូវ អង្ករ និង​កសិផល​ផ្សេងៗ។ នេះបើតាម​​របាយការណ៍​​ស្ដី​ពី​​សភាព​ការណ៍​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដែល​ចុះ​ហត្ថលេខា​ដោយ​លោក ឌិត ទីណា កាលពី​ថ្ងៃទី​១៥ ធ្នូ។



ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ប៉ាន់​ស្មាន​ថា​ការ​នាំ​ចេញ​កសិផល​ក្នុង​រយៈពេល​១១ខែ អាច​រក​ចំណូល​គិតជា​ទឹក​ប្រាក់​មាន​ចំនួន ៣៣៦២ ៤០១ ៤០៣,៩៦លានដុល្លារ។ ក្នុង​ចំណោម​ចំណូល​ខាង​លើ មាន​៤៧៨ ០២៨ ៧៩០ដុល្លារ ជា​ចំណូល​ពី​ការ​នាំ​ចេញ​អង្ករ, ចំណូល​ពី​ការ​នាំ​ចេញ​ស្រូវ មាន​ចំនួន​ ៥៩១ ៤៦០ ២៤២ដុល្លារ និងចំណូលពី​​ការ​នាំចេញ​កសិផល​ក្រៅពី​ស្រូវអង្ករ មាន​ចំនួន ២ ២៩២ ៩១២ ៣៧១,៩៦ដុល្លារ។​
 
ចំណូល​ទាំងនេះ បាន​មក​ពី​ការ​នាំ​ចេញ​ស្រូវ, អង្ករ, ដំឡូងមី, គ្រាប់​ស្វាយ​ចន្ទី, គ្រាប់​ពោត, គ្រាប់សណ្ដែក, ផ្លែ​ស្វាយ, ផ្លែ​ចេក​ស្រស់, ដូង​ប្រេង, ម្រេច, ថ្នាំ​ជក់, បន្លែ​ចម្រុះ និង​ផលិតផលផ្សេងទៀត។ បើតាម​របាយការណ៍ខាងលើ​ ការ​នាំ​ចេញអង្ករ, ដំឡូងមី, គ្រាប់សណ្ដែក, ដូងប្រេង​ ក្នុង​រយៈពេល១១ខែ ឆ្នាំ​២០២២នេះ មាន​កើនឡើង ខណៈ​កសិផល​ផ្សេងទៀត មាន​ការ​ធ្លាក់ចុះ៕ 
 

Tag:
 កសិផល​
  កសិកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com