FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
EFL Cup៖ Man City តទល់ Liverpool ខណៈកីឡាករសំខាន់មួយចំនួនមិនទាន់វិលត្រលប់ក្រោយបញ្ចប់ World Cup
22, Dec 2022 , 6:29 pm        
រូបភាព
​Manchester City ត្រូវតទល់ Liverpool នៅវគ្គ១៦ក្រុមចុងក្រោយ EFL Cup នៅវេលាម៉ោង ៣ អាធ្រាត្រ ថ្ងៃទី២២ ខែធ្នូ។ ក្រុមទាំងពីរ សុទ្ធតែអវត្តមានកីឡាករសំខាន់មួយចំនួនរៀងខ្លួន ក្រោយ FIFA World Cup ទើបបញ្ចប់។



បើទោះបីមានភាពមមាញឹកនៃការប្រកួតក៏ដោយ ប៉ុន្តែការប្រជែងគ្នារវាងក្រុមដែលដឹកនាំដោយលោក Pep Guardiola និងក្រុមលោក Jurgen Klopp នឹងបន្តប្រកួតគ្នា តាមកាលគ្រោងទុក។
 
សម្រាប់ការប្រកួតរាត្រីនេះក្រុមមេឃខៀវបានត្រៀមខ្លួនរួចរាល់សម្រាប់ការប្រកួតដ៏ដូចជាកីឡាករមានសមត្ថភាពនិងកម្លាំងពេញលេញ ប៉ុន្តែលោក Guardiola បានផ្តល់ពេលវេលាសម្រាកទៅដល់កីឡាករដែលទើបវិលត្រលប់មកពីបេសកកម្ម World Cup នៅប្រទេសកាតា។ Julian Alvarez ដែលឈ្នះ World Cup គ្មានវត្តមានជាមួយក្រុមប្រកួតឡើយ ខណៈគេក៏មិនទាន់វិលត្រលប់មកកាន់ក្លិបវិញ។
 
ខ្សែការពារ Liverpool កីឡាករ Ibrahima Konate ក៏គ្មានវត្តមានឱ្យក្រុមដែរ ខណៈរូបគេទើបតែវិលត្រលប់ពីកាតាជាមួយក្រុមជម្រើសជាតិបារាំងកាលពីថ្ងៃទី២០ ក្រោយរងបរាជ័យនៅ World Cup វគ្គផ្តាច់ព្រ័ត្រ។ Diogo Jota អាចនឹងវិលត្រលប់ជួយក្រុមវិញនៅខែកុម្ភៈឆ្នាំ ២០២៣ ព្រោះរូបគេកំពុងស្ថិតក្នុងបញ្ហារបួសសាច់ដុំកំភួនជើង។ Luis Diaz ក៏គ្មានវត្តមានសម្រាប់ហង្សក្រហមព្រោះតែបញ្ហារបួស រួមទាំងខ្សែបម្រើ Arthur Melo ផងដែរ។
 
ឆ្លងកាត់ការជួបគ្នា ១១ប្រកួតនៅ EFL Cup ចុងក្រោយ  Man City បានយកឈ្នះ ​Liverpool ចំនួន ៨លើក ខណៈដែល Liverpool ឈ្នះ ៤លើក។
លោក Klopp កំពុងសម្លឹងរកជ័យជម្នះលើកទី៦ ជាប់គ្នារបស់ខ្លួនទល់ក្រុមលោក ​Pep Gaurdiola នៅប៉ុន្មានប្រកួតចុងក្រោយមកនេះ ហើយក្នុងរដូវកាល ២០២២-២៣ នេះ Liverpool បានយកឈ្នះ Man City លទ្ធផល ៣-១ ក្នុងពានរង្វាន់ Community Shield កាលពីខែកក្កដា បន្ទាប់មកក្នុង Premier League យកឈ្នះលទ្ធផល ១-០ ទឹកដី Anfield កាលខែតុលា។ 
 
សម្រាប់ Man City ក្នុងចំណោមការប្រកួតក្នុងទឹកដី ១២ប្រកួតរដូវកាលនេះ ពួកគេរកបានជ័យជម្នះ ១១លើករួចមកហើយ ខណៈ១លើកចុងក្រោយចាញ់ក្រុម Brentford លទ្ធផល ២-១ មុនការប្រកួត World Cup មកដល់។ Liverpool ចំណោមការប្រកួតក្រៅទឹកដី ៩លើក ពួកគេរកបានជ័យជម្នះបានត្រឹមតែ ៣លើកប៉ុណ្ណោះ៕
 
 

Tag:
 EFL Cup
  World Cup
© រក្សាសិទ្ធិដោយ thmeythmey.com