ជាតិ
ភ្ញៀវទេសចរ​ជាង ៤០ម៉ឺន​នាក់ ដើរ​កម្សាន្ត​នៅទូទាំង​ប្រទេស​ នាចុងខែធ្នូ​
27, Dec 2022 , 6:59 pm        
រូបភាព
រូបភាពពីក្រសួងទេសចរណ៍
រូបភាពពីក្រសួងទេសចរណ៍
ភ្នំពេញ៖ ចាប់​ពី​ថ្ងៃ​ទី​១៩-២៥ ខែធ្នូ មាន​ភ្ញៀវទេសចរ​ជាតិ​ និង​អន្តរជាតិចំនួន ៤៣៩ ០៤៦នាក់ ចេញ​ដើរ​កម្សាន្ត​តាម​តំបន់​ទេសចរណ៍​នានា​នៅ​ទូទាំង​ប្រទេស។ នេះបើតាម​របាយការណ៍​ស្ថិតិ​ភ្ញៀវ​ទេសចរ​ផ្ទៃ​ក្នុង​ប្រចាំ​សប្ដាហ៍របស់​ក្រសួង​ទេសចរណ៍​។



ក្នុងចំណោម​ភ្ញៀវទេសចរ​ទាំង ៤៣៩ ០៤៦នាក់ មាន​ភ្ញៀវទេសចរជាតិចំនួន ៤០២ ៣៤៧ និង​អន្តរ​ជាតិចំនួន ៣៦ ៦៩៩។ របាយការណ៍​ក្រសួង​ទេសចរណ៍ បញ្ជាក់ថា ខេត្ត​ព្រះ​សីហនុ​ ទទួល​បាន​ភ្ញៀវទេសចរច្រើនជាង រហូត​ដល់ ១៩០ ០១៥នាក់​។ ដោយ​ឡែក​ខេត្ត​សៀមរាប បាន​ឈរ​លំដាប់​ថ្នាក់លេខ ២​ ដែល​ទទួល​បាន​ភ្ញៀវទេសចរ​ចំនួន ៧៦ ០២២ និង​ភ្នំពេញ​ ឈរ​នៅ​លំដាប់ទី​៣ មាន​ទេសចរ​ចំនួន ៣២ ១៧៥នាក់។
 
ចំណែក​ខេត្ត​កំពតវិញ ក៏​ទទួល​បាន​ភ្ញៀវទេសចរ​ច្រើន ក្នុង​សប្ដាហ៍​កន្លង​ទៅ ដោយ​មាន​ចំនួន ២៧ ៦៨១នាក់ ឈរ​នៅ​លំដាប់ទី៤។ ក្រឡេក​ទៅ​មើល​ខេត្ត​បាត់ដំបង ដែល​ស្ថិត​នៅភាគ​ពាយ័ព្យប្រទេស​កម្ពុជា បាន​ឈរ​នៅ​លំដាប់ទី៥ ដែល​ទទួល​បាន​ទេសចរ​ចំនួន ១៩ ៩៧០នាក់។
 
សូម​បញ្ជាក់ថា នៅ​ថ្ងៃ​ឆ្លង​ឆ្នាំ​សកល​ខាង​មុខនេះ រដ្ឋបាល​ខេត្ត​មួយ​ចំនួន ក៏បាន​រៀប​ចំ​កម្ម​វិធី​សម្រាប់​ទទួល​ទេសចរ​ តួយ៉ាងខេត្ត​កែប មណ្ឌល​គិរី ​កំពត និង​ខេត្តកំពង់ស្ពឺ នឹង​មាន​កម្មវិធីកម្សាន្ត​សប្បាយជាច្រើន៕
​ 
 

Tag:
 ទេសចរ
© រក្សាសិទ្ធិដោយ thmeythmey.com