ជាតិ
សាកលវិទ្យាល័យភូមិន្ទកសិកម្ម ផ្ដល់អាហារូបករណ៍១០០ភាគរយ ដល់សិស្សនិទ្ទេស A ទាំងអស់
07, Jan 2023 , 9:59 am        
រូបភាព
និសិ្សតនៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម។រូបភាពពី៖សាកលវិទ្យាល័យភូមិន្ទកសិកម្ម។
និសិ្សតនៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម។រូបភាពពី៖សាកលវិទ្យាល័យភូមិន្ទកសិកម្ម។
ដោយ៖ សែម ប្រាក់ដាវ

ភ្នំពេញ៖ សាកលវិទ្យាល័យភូមិន្ទកសិកម្ម ផ្តល់អាហារូបករណ៍១០០ភាគរយ ដល់សិស្សនិទ្ទេស A ឱ្យសិក្សាលើជំនាញគ្រប់មុខ ដែលខ្លួនចង់សិក្សា ដោយឥតគិតថ្លៃ។

 
បើតាមសេចក្ដីជូនដំណឹងរបស់ សាកលវិទ្យាល័យភូមិន្ទកសិកម្ម សិស្សនិទ្ទេស A ទាំងអស់ អាចសិក្សាគ្រប់មុខជំនាញ រយៈពេល៤ឆ្នាំ  និងអាចស្នាក់នៅរយៈពេល៤ឆ្នាំ ក្នុងអន្តេវាសិកដ្ឋាន ដោយឥតគិតថ្លៃ នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម ។  ដោយឡែក សាកលវិទ្យាល័យភូមិន្ទកសិកម្ម ក៏ផ្ដល់ឱកាសហាត់ការងារ ដល់សិស្សានុសិស្ស នៅកសិដ្ឋានទាំងអស់ក្នុងស្រុក និងនៅបរទេស អំឡុងពេលកំពុងសិក្សាផងដែរ។ 
 
ជាមួយគ្នានេះ សិស្សានុសិស្ស ដែលសិក្សាបានចំណាត់ថ្នាក់ល្អពេលកំពុងសិក្សា នឹងទទួលអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាជាន់ខ្ពស់ នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម និងនៅក្រៅប្រទេសជាដើម។ ក្រៅពីនេះ សាកលវិទ្យាល័យភូមិន្ទកសិកម្ម ក៏ជួយរកការងារក្រៅម៉ោង ដល់សិស្សនុសិស្សដែរ។ 
សូមបញ្ជាក់ថា សិស្សនិទ្ទេសAទាំងអស់ ដែលមានចំណាប់អារម្មណ៍ សិក្សានៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម អាចទំនាក់ទំនងតាមរយៈ លេខទូរស័ព្ទ ០១៧ ៣៨១ ០៨០/ ០១១ ៤៤៣ ០៧១/ ០១៥ ៥៥១ ៥៥១៕
 
 

Tag:
 ThmeyThmey25
 អាហារូបករណ៍១០០ភាគរយ
© រក្សាសិទ្ធិដោយ thmeythmey.com