អន្តរជាតិ
ទាហានថៃម្នាក់ស្លាប់បាត់បង់ ក្នុងពេលបោសសម្អាតមីននៅក្បែរព្រំដែនក្បែរប្រាសាទព្រះវិហារ
07, Jan 2023 , 2:59 pm        
រូបភាព
លោកប្រាយុទ្ធ ចន្ទអូចា នាយករដ្ឋមន្រ្តីថៃ។ រូបភាព AFP
លោកប្រាយុទ្ធ ចន្ទអូចា នាយករដ្ឋមន្រ្តីថៃ។ រូបភាព AFP
 ទាហានថៃម្នាក់ បានស្លាប់បាត់បង់ជីវិត និងមួយរូបទៀតបានរងរបួស ដោយសារផ្ទុះគ្រាប់មីន ក្នុងអំឡុងពេលធ្វើបេសកកម្មបោសសម្អាតមីននៅតំបន់ព្រំដែនកម្ពុជា-ថៃ ក្បែរប្រាសាទព្រះវិហារ ក្នុងថ្ងៃទី៥ ខែមករា។

 
លោក  Akkaraphol Phuwadolworanat បានស្លាប់បាត់បង់ជីវិត ខណៈលោក Warongkorn Sri-ngam បានរងរបួសធ្ងន់ ដោយសារតែការផ្ទុះមីន នៅក្នុងស្រុក Kantharalak ខេត្តSi Sa Ket។ មីនទាំងនោះ បានបន្សល់ទុកតាំងពីជម្លោះពីមុនមក។ ហេតុការណ៍ផ្ទុះមីន បានកើតឡើងនៅម៉ោងប្រមាណ ១០ និង៣០ព្រឹក ក្នុងថ្ងៃទី៥ ខែមករា។ 
 
ក្រោយហេតុការណ៍នេះ លោកប្រាយុទ្ធ ចន្ទអូចា នាយករដ្ឋមន្រ្តីថៃ ក៏បានបង្ហាញការសោកស្តាយ និងចូលរួមរំលែកទុក្ខចំពោះអ្នកស្លាប់ផង។ 
 
សូមបញ្ជាក់ថា អាជ្ញាធរថៃ និងកម្ពុជា នៅថ្ងៃទី៨ ខែធ្នូ កន្លងមក បានជួបគ្នា និងឯកភាពក្នុងការពន្លឿនការបោសសម្អាតមីន នៅតាមបណ្តោយព្រំដែន ដើម្បីសុវត្ថិភាពប្រជាជនក្នុងតំបន់៕ 
 
 

Tag:
 ថៃ
  កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com