ជាតិ
យុវជនសកម្ម សេវាល្អ
កំពង់ធំ៖ សាលាបឋមសិក្សាក្ដីដូង មានសៀវភៅគោលគ្រប់គ្រាន់ សម្រាប់សិស្ស
14, Jan 2023 , 10:59 pm        
រូបភាព
សាលាបឋមសិក្សាក្ដីដូង ស្ថិតក្នុងឃុំក្ដីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ រូបភាពផ្ដល់ដោយ លោក ហេង ភារ៉ុម។
សាលាបឋមសិក្សាក្ដីដូង ស្ថិតក្នុងឃុំក្ដីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ រូបភាពផ្ដល់ដោយ លោក ហេង ភារ៉ុម។
ដោយ៖ យន់ តាន់អា (យុវជនឃុំក្ដីដូង)
ស្រុកកំពង់ស្វាយ, កំពង់ធំ៖ សាលាបឋមសិក្សាក្ដីដូង ស្ថិតក្នុងឃុំក្ដីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មានសៀវភៅពុម្ព សម្រាប់សិស្សគ្រប់គ្រាន់ ពោលគឺសិស្សគ្រប់រូប មានសៀវភៅពុម្ពគ្រប់ៗដៃ។ លោក ហេង ភារ៉ុម នាយករងនៃសាលាបឋមសិក្សាក្ដីដូង លើកឡើងថា គ្រប់សិស្សទាំងអស់ ទទួលបានសៀវភៅសិក្សាគោលម្នាក់៥ក្បាល ក្នុងនោះសៀវភៅភាសាខ្មែរ គណិតវិទ្យា វិទ្យាសាស្ត្រ សិក្សាសង្គម និងភាសាអង់គ្លេស។


 
បើតាមទិន្នន័យដែលផ្ដល់ដោយលោក ហេង ភារ៉ុម សាលាបឋមសិក្សាក្ដីដូងក្នុងឆ្នាំសិក្សា២០២២ មានសៀវភៅគោលសរុបចំនួន ២ ១៦៨ក្បាល សម្រាប់សិស្ស។ ក្នុងនោះសៀវភៅភាសាខ្មែរមានចំនួន ៦៥២ក្បាល, គណិតវិទ្យា ៦៧៨ក្បាល, សិក្សាសង្គម ៤៥០ក្បាល, វិទ្យាសាស្ត្រ ២៦៨ក្បាល និងភាសាអង់គ្លេសចំនួន ១២០ក្បាល។ 
  
លោក ហេង ភារ៉ុម នាយករងសាលាបឋមសិក្សាក្ដីដូង។

សម្រាប់ឆ្នាំសិក្សា២០២៣នេះ មន្ទីរអប់រំ បានប្រគល់សៀវភៅចំនួន ៦៧០ក្បាលបន្ថែមទៀត មកកាន់សាលាមួយនេះ។ ការបន្ថែមសៀវភៅនេះ ដោយសារសៀវភៅគណិតវិទ្យា និងភាសាខ្មែរ មានការខូចខាត និងចាស់ ដោយសារសៀវភៅពីរប្រភេទនេះ សិស្សប្រើប្រាស់ច្រើនជាងសៀវភៅដទៃ។ 
 
គួរជម្រាបផងដែរថា ក្នុងឆ្នាំសិក្សា២០២២ សាលាមួយនេះមានចំនួនសិស្សសរុបចំនួន ២៤២នាក់ ក្នុងនោះស្រី ១១៧នាក់ និងមានគ្រូបង្រៀនចំនួន១០នាក់ ក្នុងនោះស្រី៤នាក់។ បើរាប់ទាំងសៀវភៅចាស់ និងសៀវភៅគោលថ្មីដែលសាលាទទួលបានមានចំនួន ២ ៨៣៨ក្បាល៕
 
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្មសេវាល្អ 
 
(អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
 
 

Tag:
 ThmeyThmey
  សាលាបឋមសិក្សាក្ដីដូង
  ឃុំក្ដីដូង
  កំពង់ធំ
© រក្សាសិទ្ធិដោយ thmeythmey.com