ជាតិ
យុវជនសកម្ម សេវាល្អ
​ឧត្ដរមានជ័យ៖ អំពើចោរកម្ម ក្នុងសង្កាត់បន្សាយរាក់ត្រូវបានលុបបំបាត់ស្ទើរទាំងស្រុង ក្នុងឆ្នាំ២០២២
15, Jan 2023 , 10:29 am        
រូបភាព
លោក ម៉ែន សំ នាយប៉ុស្ដិ៍នគរបាលសង្កាត់បន្សាយរាក់
លោក ម៉ែន សំ នាយប៉ុស្ដិ៍នគរបាលសង្កាត់បន្សាយរាក់
ដោយ៖ ឆាត សាលឿម (យុវជនសង្កាត់បន្សាយរាក់)
 
ក្រុងសំរោង, ឧត្ដរមានជ័យ៖ អំពើចោរកម្មស្ទើរតែមិនមានកើតមានឡើងឡើយនៅក្នុងភូមិសាស្ត្រសង្កាត់បន្សាយរាក់ ក្រុងសំរោង កាលពីឆ្នាំ២០២២កន្លងទៅ។ លោក ម៉ែន សំ នាយប៉ុស្ដិ៍នគរបាលសង្កាត់បន្សាយរាក់ ក្នុងឆ្នាំកន្លងទៅនេះ មានករណីលួចម៉ូតូតែមួយករណីប៉ុណ្ណោះ ដោយសារការធ្វេសប្រហែសរបស់ជនរងគ្រោះ។ ​
 
នាកិច្ចចសម្ភាសន៍ជាមួយយុវជនសង្កាត់បន្សាយរាក់ លោក ម៉ែន សំ និយាយថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ក្នុងមូលដ្ឋានខ្លួន មិនមានបញ្ហាប្រឈមអំពើចោរកម្មនោះឡើយ គឺទើបមានមួយករណីប៉ុណ្ណោះ ជាករណីលួចម៉ូតូបានសម្រេច។ 
 
ការបាត់ម៉ូតូនេះ ដោយសារពលរដ្ឋ មិនបានប្រុងប្រយ័ត្ន ដោយដាក់ម៉ូតូចោលនៅលើផ្លូវ រួចចូលទៅចម្ការ ពីរសៀល(ម៉ោង១ថ្ងៃ) ដល់ល្ងាច ព្រមទាំងមិនចាក់សោរកម៉ូតូទៀត។ ជនរងគ្រោះមិនស្គាល់ផ្លាកលេខម៉ូតូខ្លួន និងមិនមានកាតគ្រីម៉ូតូ ដោយសារជាម៉តូបង់រំលស់នេះបើតាមនាយប៉ុស្ដិ៍នគរបាលសង្កាត់បន្សាយរាក់ ដោយលោកបានបន្តទៀតថា មូលហេតុខាងលើនេះ ធ្វើឱ្យសមត្ថកិច្ចក៏មិនអាច​រកជនដែលលួចឃើញដែរ។ 
 
ជាមួយគ្នានេះ លោក ម៉ែន សំ សំណូមពរពលរដ្ឋគួរមានការប្រុងប្រយ័ត្ន ដោយខ្លួនឯងបន្ថែម ក្រៅតែពីកម្លាំងសមត្ថកិច្ច។ កុំឱ្យពលរដ្ឋមានគំនិត «សុវត្ថិភាពនិយមពេក»។ លោកក៏អំពាវនាវ ឱ្យពលរដ្ឋក្នុងឃុំគួរកុំធ្វេសប្រហែសឱ្យសោះ ព្រោះជនឈ្លៀតឱកាស និងចេញសកម្មភាពគ្រប់ពេលវេលាបាន៕
 
 អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្មសេវាល្អ 
 
(អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតតាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
 
 
 

Tag:
 ThmeyThmey
  កម្លាំងយាមល្បាត
  បន្សាយរាក់
© រក្សាសិទ្ធិដោយ thmeythmey.com