ជាតិ
លោក រិន ឡូត បារម្ភចំពោះការដឹកនាំស្រុកបន្ទាយស្រី តែបេ្ដជ្ញាធ្វើឱ្យស្រុកនេះកាន់តែល្បី
16, Jan 2023 , 9:59 am        
រូបភាព
លោក ទៀ សីហា អភិបាលខេត្តសៀមរាប (ឆ្វេង) លោក រិន ឡូត (ស្ដាំ) ក្នុងពិធីប្រកាសតែងតាំងជាអភិបាលស្រុកបន្ទាយស្រី នាថ្ងៃទី៩ មករា។ រូបភាព៖ ហ្វេសប៊ុក ទៀ សីហា
លោក ទៀ សីហា អភិបាលខេត្តសៀមរាប (ឆ្វេង) លោក រិន ឡូត (ស្ដាំ) ក្នុងពិធីប្រកាសតែងតាំងជាអភិបាលស្រុកបន្ទាយស្រី នាថ្ងៃទី៩ មករា។ រូបភាព៖ ហ្វេសប៊ុក ទៀ សីហា
សៀមរាប៖ លោក រិន ឡូត ត្រូវបានប្រកាសចូលកាន់តួនាទីជាអភិបាលស្រុកបន្ទាយស្រីជាផ្លូវការ នៅថ្ងៃទី៩ មករា ជំនួសលោក ឃឹម ហ្វីណង់ ដែលឡើងជាអភិបាលរងខេត្តសៀមរាប។ ក្រៅពីភាពរីករាយ​ជាអភិបាលថ្មី លោក រិន ឡូត ក៏បានបង្ហាញក្ដីបារម្ភខ្លះផងដែរ សម្រាប់តំណែងជាអភិបាលក្នុងស្រុក​ដែលល្បីឈ្មោះសុសសាយមួយនេះ។



យ៉ាងណា លោក រិន ឡូត ប្ដេជ្ញាថា លោកនឹងព្យាយាមសិក្សា និងសុំរៀនសូត្រនូវបទពិសោធន៍ពីអភិបាលចាស់ ជាមួយនឹងចក្ខុវិស័យរបស់លោក ក្នុងការបន្តអភិវឌ្ឍន៍​ស្រុកបន្ទាយស្រី ឱ្យកាន់តែមានភាពរីកចម្រើនបន្ថែមទៀត។ 
 
ព័ត៌មានពិស្ដារ សូមស្ដាប់បទសម្ភាស រវាងអ្នកសារព័ត៌មានថ្មីៗប្រចាំខេត្តសៀមរាប ជាមួយលោក រិន ឡូត អភិបាលស្រុកបន្ទាយស្រី ដូចតទៅនេះ៖ 
 
 
 
មុនឡើងមកកាន់តួនាទីជាអភិបាលស្រុកបន្ទាយស្រី លោក រិន ឡូត ដែលមានអាយុ៤៩ឆ្នាំ  ធ្លាប់បម្រើការងារសំខាន់ៗមួយចំនួន រួមមាន ជាអភិបាលរងស្រុកក្រឡាញ់ពីឆ្នាំ ២០១៩-២០២២ ជាមន្រ្តីរដ្ឋបាលហិរញ្ញវត្ថុ នៃរដ្ឋបាលស្រុកពួក ក្នុងឆ្នាំ ២០១៨-២០១៩។ ក្នុងវិស័យអប់រំ លោកជា នាយកវិទ្យាល័យអង្គរ ពីឆ្នាំ ២០១១-២០១៧ និងជាគ្រូឧទ្ទេស នៅសាលាគុរុកោសល្យ និងវិក្រឹតកាខេត្តសៀមរាប ពីឆ្នាំ២០០០-២០១១៕ 
 

Tag:
 បន្ទាយស្រី
  រិន ឡូត
© រក្សាសិទ្ធិដោយ thmeythmey.com