កីឡាជាតិ
ជាតិ
លីក​២០១៤៖ ​បឹងកេ​ត និង​ស្វាយ​រៀង សុទ្ធ​តែ​ដណ្តើម​បាន​៣ពិន្ទុកា​លពី​ថ្ងៃសៅរ៍
16, Feb 2014 , 8:40 am        
រូបភាព
Elroy របស់បឹងកេត និង សុក រិទ្ធី របស់ណាហ្គាខប ប្រជែងគ្នាយកបាល់។ រូបថត កឹម សុវណ្ណា
Elroy របស់បឹងកេត និង សុក រិទ្ធី របស់ណាហ្គាខប ប្រជែងគ្នាយកបាល់។ រូបថត កឹម សុវណ្ណា
ដោយ: រួបរួម
ការ​ប្រកួត​ក្របខណ្ឌមិត្ត​ហ្វូន​ខេមបូឌា​នលីក២០១៤ បាន​ឈាន​ចូល​សប្តាហ៍​ទី​៤កាលពី​ថ្ងៃសៅរ៍ ទី​១៥ ខែកុម្ភៈ ប៉ុន្តែ​ស្វាយ​រៀង​ និង​វេស្ទើន​យូនីអែហ្វស៊ី នៅសល់មួយ​ប្រកួត​តាមពីក្រោម។ សម្រាប់​ជំនួប​នៅ​លើ​ទី​លាន​ពហុកីឡដ្ឋាន​ជាតិ ចម្កាកៅស៊ូបឹង​កេត​យកឈ្នះ​ណាហ្គាខប ២-១ មុន​ពេល​គិរី​វង់​សុខសែន​ជ័យបញ្ចប់​ក្នុងលទ្ធ​ផល​ស្មើ ១-១ ។ រីឯនៅ​លើទីលាន​ស្តាតចាស់ ស្វាយ​រៀង​ទទួល​ជ័យ​ជម្នះ ១-០ លើ​ត្រាយ​អេស៊ី​ភ្នំពេញ ហើយ​ការ​ប្រកួតបន្ទាប់ ក្រសួងការពារជាតិ​ស្មើ ១-១ ជាមួយ​សកល​វិទ្យាល័យ​អាស៊ីអឺរ៉ុប។



បឹងកេត​ស្តារ​មុខមា​ត់​ក្រោយ​ចាញ់​ពីរប្រ​កួត​ជាប់គ្នា

ក្រុម​ចម្ការកៅស៊ូ​បឹង​កេត​បាន​លុបលាងនូវ​ការ​ខក​ចិត្ត​របស់​ខ្លួន​ពីរ​លើក​កន្លងមក​ តាមរយៈ​ការ​ទទួ​ល​​​ជ័យជម្នះ ២-១ លើណាហ្គាខបក្នុងការ​ប្រកួត​ដ៏​តឹងតែងមួយ។ ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា បាន​រក​គ្រាប់​បាល់បើក​នៅ​ត្រឹមនាទី ទី​២ ហើយ​ខ្សែប្រយុទ្ធ ហូឡង់ Elroy van der Hoft បង្កើន​ការនាំមុខ​​សម្រាប់​បឹងកេត​នៅ​នាទី ទី​១៧ ។ គ្រាប់​បាល់​វាយ​បក​របស់ណាហ្គាខប​ធ្វើ​បាន​សម្រេចដោយកីឡាករ​បម្រុង ជួន ជុំ នៅក្នុងនាទី ទី៨៤។


លទ្ធ​ផល​នេះ បាននាំឲ្យ​បឹងកេត​ដែលដឹកនាំដោយ​លោក​ ប្រាក់ វុទ្ធី ទទួលបានពិន្ទុ​សរុបចំនួន​៦ ខណៈ​ណាហ្គាខប របស់លោក​ប្រាក់ សុវណ្ណារ៉ា ដែល​ជាប្អូន​ប្រុស​បង្កើត​របស់​លោករក្សា​៧ពិន្ទុ​ក្នុងដៃ ដោយខក​ឱកាស​ក្នុង​ការ​នាំមុខ​៣ពិន្ទុ​លើ​កំពូលតារាង។

គិរីវង់មិន​ទាន់​ស្គាល់ឈ្នះ​ វេ​ស្ទើន​មិន​ទាន់​ស្គាល់​ចាញ់
ការ​ប្រកួត​បញ្ចប់​ក្នុងលទ្ធ​ផល​ស្មើ ១-១ បាននាំឲ្យគិរី​វង់សុខសែន​ជ័យ បាន​ដំណើរ​ទៅ​មុខ​យ៉ាងយឺត ដោយពួក​គេ​មាន​ត្រឹម​តែ​២ពិន្ទុ​ប៉ុណ្ណោះ​ក្នុងការ​ប្រកួត​៤លើកកន្លងមក​របស់​ខ្លួន។ សម្រាប់​វេស្ទើន​យូនីអែហ្វស៊ី ការ​ចាប់​ផ្តើម​រដូវកាល​របស់ពួក​គេ​មិន​ទាន់​ស្គាល់ពាក្យ​បរាជ័យ​ឡើយ ដោយ​ពួក​គេ​បាន​ចាប់ផ្តើម​ជាមួយ​នឹង​ជ័យ​ជម្នះ ហើយ​ស្មើ​នា​ការ​ប្រកួត​ពីរលើក​ចុងក្រោយដើម្បី​ទទួល​បាន​៥ពិន្ទុ​ក្នុងដៃ។

ខ្សែ​ប្រយុទ្ធ​ប្រេស៊ីល Carlos Alberto បាន​ស៊ុត​បាល់​បញ្ចូល​នាំមុខ​សម្រាប់​គិរីវង់​នៅ​ក្នុង​តង់ទីមួយ ប៉ុន្តែ​ខ្សែប្រ​យុទ្ធនី​ហ្សេរីយ៉ា David Njoku ដែល​ជា​អតីត​កីឡាក​រម្នាក់​របស់​គិរីវង់ បាន​រក​គ្រាប់បាល់​តាម​ស្មើ​វិញ​សម្រាប់​វេស្ទើន​នៅ​ក្នុងតង់ទីពីរ។

ខ្សែ​បម្រើ ហូយ ផល្លីន រក​បាន​បីពិន្ទុ​ឲ្យ​ស្វាយ​រៀង
ខ្សែ​បម្រើ ហូយ ផល្លីន បាន​ស៊ុត​បាល់ប​ញ្ចូលទី​តែមួយគ្រាប់គត់​ដើម្បី​នាំជ័យ​ជម្នះ​ដល់​ក្លិប​ស្វាយ​រៀងនា​ជំនួប​ជាមួយ​ត្រាយ​អេស៊ីភ្នំពេ​ញដែល​ដឹកនាំ​ដោយ​គ្រូបង្វឹក​ជប៉ុន Daisuke Yoshioka និង​ជា​អតីត​គ្រូបង្វឹក​ U-16 ជម្រើស​ជាតិ​កម្ពុជា​របស់​កីឡាករវ័យ​ក្មេងរូបនេះ។

ការ​ទទួល​បាន​បីពិន្ទុ​បន្ថែមនាំឲ្យ​ក្លិប​ស្វាយ​រៀង របស់​លោក សំ វ៉ាន់ដេត មាន​ពិន្ទុ​សរុប​ចំនួន​៧​ ស្មើ​ត្រាយ​អេស៊ី ប៉ុន្តែ​ចាញ់ប្រៀប​លើ​ចំនួន​គ្រាប់​បាល់​ដែល​បាន​ស៊ុត​បញ្ចូលទី។ នៅ​ក្នុងការ​ប្រកួតនេះ ត្រាយអេស៊ី មិនមាន​វត្តមាន​ខ្សែប្រយុទ្ធ សុខ ច័ន្ទ​រស្មី ឡើយ ដោ​យកីឡា​កររូបនេះ មាន​រឿង​ចម្រូ​ង​ចម្រាស​ជាមួយ​គ្រូបង្វឹក​ក្រោយ​បរាជ័យ​ ១-០ ដោយសារ​អគ្គ​ស្នងកា​រដ្ឋានន​គរបាល​ជាតិ នា​ការ​ប្រ​កួត​ដណ្តើមពាន​រង្វាន់​សម្តេច ហ៊ុន សែន។ ដោយឡែក លោក ហុក សុជីវ័ន ​ ​លែងមាន​តួនាទីជា​គ្រូ​ជំនួយ​ទៀត​ឡើយ​ ដោយ​លោក​បានសម្រេច​​លាលែង បន្ទាប់ពី​លោក Daisuke ត្រូវបាន​គេមើ​ល​ឃើ​ញ​ថា បាន​វាយជំនួយការជន​ជាតិ​ជប៉ុន​របស់​ខ្លួនកាលពី​ថ្ងៃពុធកន្លងមក ហើយ​សមាជិ​ក​គ្រូប​ង្វឹក​ និងកីឡាករមួយចំនួន​ក៏​ទទួល​រងនូវ​ការស្តី​បន្ទោស​ផងដែរ​។


ក្រសួ​ងកា​រពារ​ជាតិ និង​អាស៊ីអឺរ៉ុប​រក​ឈ្នះមិន​ទាន់​ឃើញ​ឡើយ
ខ្សែបម្រើ ពៅ ភារិទ្ធ បាន​ស៊ុត​បាល់​បញ្ចូលទី​នាំមុខ​សម្រាប់​ក្រសួងការពារជាតិ ប៉ុន្តែ សុខ សេងតារា បាន​វាយបក​តាម​ស្មើវិញ​សម្រាប់អាស៊ីអឺរ៉ុប ដែល​ធ្វើឲ្យ​ការ​ប្រកួត​បញ្ចប់ក្នុងលទ្ធ​ផល​ស្មើ ១-១។ ដូច្នេះឆ្លងកាត់​ការ​ប្រកួត​៤សប្តាហ៍​កន្លងមក ក្រុម​ទាំងពីរ​មិន​ទាន់ស្គាល់​ជាតិ​ឈ្នះ​ឡើយ។

ក្រសួង​កា​រពារ​ជាតិ មាន​៣ពិន្ទុ ក្រោយ​ចាញ់១ និង​ស្មើ​៣ ខណៈ​អាស៊ីអឺរ៉ុប​មាន​ត្រឹម​២ពិន្ទុ ក្រោយ​ចាញ់​២ ស្មើ​២៕




© រក្សាសិទ្ធិដោយ thmeythmey.com