ជាតិ
ស៊ីហ្គេម២០២៣
ស៊ីហ្គេម៖ សម្ដេច ហ៊ុន សែន បញ្ជាឱ្យធ្វើចលនាជាតិរាប់ថយក្រោយ នៅថ្ងៃទី២៥ មករា
23, Jan 2023 , 9:23 am        
រូបភាព
សម្ដេច ហ៊ុន សែន បញ្ជាឱ្យធ្វើចលនាជាតិរាប់ថយក្រោយ នៃព្រឹត្តិការណ៍ប្រកួតកីឡាប្រជាជាតិអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) នៅថ្ងៃទី២៥ មករា។ លោកនាយករដ្ឋមន្រ្តី ថ្លែងបែបនេះ នៅក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) ជិត៧ពាន់នាក់ នៅព្រឹកថ្ងៃទី២៣ មករា។



បើតាមសម្ដេច ហ៊ុន សែន ការធ្វើចលនាជាតិនេះ គឺសំដៅលើការស្រែករាប់ថយក្រោយជារៀងរាល់ថ្ងៃ ចាប់ពី ១០០ថ្ងៃ , ៩៩ថ្ងៃ , ៩៨ ថ្ងៃ រហូតដល់ថ្ងៃប្រារព្ធស៊ីហ្គេម នៅថ្ងៃទី៥ ឧសភា ដល់ ១៧ ឧសភា។ សម្ដេច បានសង្កត់ធ្ងន់ថា ការធ្វើចលនាជាតិនេះ ជាការផ្សព្វផ្សាយឱ្យបានទូលំទូលាយថែមទៀត សម្រាប់ការធ្វើស៊ីហ្គេម លើកដំបូងនៅកម្ពុជា។
 
គួរបញ្ជាក់ថា គណៈកម្មាធិការជាតិរៀបចំព្រឹត្តិការណ៍កីឡាប្រជាជាតិអាស៊ីអាគ្នេយ៍ (CAMSOC) នឹងរៀបចំពិធីរាប់ថយក្រោយ១០០ថ្ងៃ នៃការប្រកួតស៊ីហ្គេម នាថ្ងៃទី២៥ មករា។ សម្រាប់ការប្រកួតស៊ីហ្គេមនេះ មានជាង៣០ប្រភេទកីឡា ។

Tag:
 ហ៊ុន សែន
  ស៊ីហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com