ជាតិ
ស្នងការរងខេត្តសៀមរាបអះអាងថា សមត្ថកិច្ចមិនដែលទុកចោលបណ្តឹងពលរដ្ឋណាមួយឡើយ លោក ភឹង ចិន្តារ៉េត ស្នងការរងទទួលបន្ទុកផែនព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប
× សៀមរាប៖ ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប លោក ភឹង ចិន្តារ៉េត បានអះអាងថា សមត្ថកិច្ចមិនដែលព្រងើយកន្ដើយទៅនឹងបណ្ដឹងរបស់ពលរដ្ឋឡើយ ដោយចុះធ្វើការលឿនបំផុតតាមតែ អាចធ្វើទៅបាន ទៅនឹងបញ្ហារបស់ប្រជាពលរដ្ឋ ដូចជាករណីចោរឆក់ជាដើម។ លោក ចិន្តារ៉េត សង្កត់ធ្ងន់ថា ករណីខ្លះ ទោះពលរដ្ឋមិនបានប្ដឹងមកសមត្ថកិច្ច ក៏មានការចុះអន្ដរាគមន៍ជួយចាប់ចោរ និងបង្រ្កាបករណីផ្សេងៗដែរ។ ក្នុងសន្និសីទកាសែតនាព្រឹកថ្ងៃទី២៨ មករា នៅអធិការដ្ឋាននគរបាលក្រុងសៀមរាប ស្នងការរង លោក ចិន្តារ៉េត បញ្ជាក់ថា សមត្ថកិច្ចមិនដែលទុកចោលបណ្ដឹងរបស់ប្រជាពលរដ្ឋណាមួយឡើយ៕
សូមស្ដាប់ការលើកឡើងរបស់ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ទទួលបន្ទុក ផែនព្រហ្មទណ្ឌ ដូចតទៅ៖
Tag:
ស្នងការដ្ឋាននគរបាលខេត្តសៀមរាប
ភឹង ចិន្តារ៉េត
© រក្សាសិទ្ធិដោយ thmeythmey.com