ជាតិ
​​​ន​យោ​បាយ​ជាតិ​
ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព! សម្តេច ស ខេង ចាត់តាំងបណ្តា​រដ្ឋលេខាធិការចុះពង្រឹង​តាមខេត្ត
02, Feb 2023 , 6:59 pm        
រូបភាព
ដោយ: រួបរួម
សម្តេចឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ចាត់​តាំង​ក្រុម​ការងារ​នៅ​តាម​បណ្តារាជធានី-ខេត្ត​ទាំង​២៥ ដើម្បី​ត្រួតពិនិត្យ និង​ជំរុញ​ការអនុវត្ត​គោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មាន​សុវត្ថិភាព» ស្ថិតក្នុងសមត្ថកិច្ច​ក្រសួង​មហាផ្ទៃនៅថ្នាក់ក្រោមជាតិ។ តាម​សេចក្តីសម្រេច​ចុះ​កាលពីថ្ងៃទី​៣១ ខែ​មករា លេខាធិការដ្ឋានក្រុម​ប្រឹក្សា​ប្រឡង​ប្រណាំង​អនុវត្តគោលនយោបាយ​ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ជាលេខាធិការ​ដ្ឋាននៃក្រុម​ការងារទាំងនេះ។

 
ក្រុមការងារចំនួន​២៤ (ក្រុមការងារទី១១ គ្របដណ្តប់​លើ​ខេត្តកំពត និងកែប) ដឹកនាំ​ដោយ​រដ្ឋលេខាធិការ១រូប និងអនុប្រធាន​ពីររូប ដែលមាន​ឋានៈជាអនុរដ្ឋ​លេខាធិការ។ ក្រុម​ការងារនៅ​រាជធានីភ្នំពេញ​ ដឹកនាំ​ដោយ​លោក ខៀវ សុភ័គ រីឯលោក សួន ឈាន​លី និង​លោក ជា សុគន្ធា ជាអនុប្រធាន។
 
លោករដ្ឋលេខាធិការ អង មង្គល ដឹកនាំ​ក្រុម​ការងារ​ខេត្តកណ្តាល រួមជាមួយ​លោក មួន សារ៉ន និង​លោក ​ឯម សំណាង។ ខេត្តកំពង់ចាម មាន​លោក តេង សាវង្ស ជាប្រធាន លោក ថោង សំអាត និង​លោក ស៊ុម សុខម្ភូ ជាអនុប្រធាន។
 
នៅព្រៃវែង លោក ចាន់ អ៊ាន ជា​ប្រធាន លោក អ៊ុង សាមី និង​លោក សរ សិទ្ធិ ជាអនុប្រធាន។ លោក រស់ វរុណ ដឹកនាំក្រុម​ការងារនៅ​ខេត្ត​ស្វាយ​រៀង អម​ដោយ​លោក សម តារា និង​លោក ឌឿន សុវណ្ណ។ លោក ម៉ៅ ប៊ុនណារិន ដឹកនាំក្រុមការងារខេត្ត​តាកែវ ជាមួយលោក ផុន ប៊ុនថាល់ និង​លោក ងួន ស៊ីផាន់។
 
លោក សុខ ផល ជាប្រធាន​ក្រុម​ការងារនៅ​ខេត្ត​បាត់ដំបង ដោយមាន​លោក ធឹម សុផា និង​លោក អ៊ុច សុខុន ជាអនុប្រធាន។ នៅ​ប៉ៃលិន ក្រុម​ការងារមាន​ លោក ប៊ុន ហុន ជាប្រធាន លោក អ៊ូច ចាន់ណូរ៉ា និង​លោក បេ ទាឡេង ជាអនុប្រធាន។
 
ងាកទៅ​ខេត្ត​សៀមរាប លោក លេង វី ជា​ប្រធាន លោក សួស អង្គារ៍ និង​លោក តេង សួន ជាអនុប្រធាន។ លោក យុន ឈុន្នី ដឹកនាំក្រុម​ការងារនៅ​ខេត្តឧត្តរមានជ័យ អម​ដោយ​លោក ដាំ វុទ្ធី និង​លោក ឯ វុឌ្ឍី។ ក្រុមការងារទី១១ ក្តោបខេត្ត​កំពត និង​កែប ដែល​ដឹកនាំ​ដោយ​លោក ម៉ៅ ច័ន្ទតារា រួមជាមួយ​លោក ឌី សុកផាន និង​លោក ហ៊ូ សាគុណ។
 
នៅ​ខេត្តកំពង់ស្ពឺ លោក សំរិទ្ធ ឌី ជាប្រធាន លោក ថោង លីម និង​លោក សេក ភូមី ជាអនុប្រធាន​ ខណៈលោក ផាន់ ចាន់​ធុល ដឹកនាំក្រុមការងារនៅ​ខេត្តបន្ទាយមានជ័យ ជាមួយ​លោកស្រី អុង សុភាវី និង​លោក អាត់ ខែម។ លោក អ៊ុត សំអន ដឹកនាំក្រុម​ការងារនៅ​ខេត្ត​កំពង់ធំ ដែលអម​ដោយ​លោក សុខ មុនី និង​លោក រស់ សាផល។
 
ខេត្តកំពង់ឆ្នាំង ស្ថិតក្រោម​ភារៈដឹកនាំ​របស់​លោកស្រី ជូ ប៊ុនអេង រួមជាមួយ​លោកស្រី ជួញ សុខឆៃ និង​លោក ហេង ពិទូ។ លោក ហ៊ុយ វណ្ណៈ ជាប្រធានក្រុមការងារ​ប្រចាំខេត្តពោធិ៍សាត់ ដោយមាន​លោក ហ៊ុយ ហឿន និងស្រ៊ុន លិញ ជាអនុប្រធាន​។
 
ក្រុមការងារនៅ​ខេត្ត​ស្ទឹង​ត្រែង ដឹកនាំ​ដោយ​លោក ឡាំ ជា ដែល​អម​ដោយ​លោក ចាន់ គឹម​សេង និង​លោកស្រី គង់ ស៊ីផា។ លោក ប៉ាវ ហមផាន ដឹកនាំក្រុម​ការងារនៅ​ខេត្ត​រតនគិរី រួមជាមួយ​លោក ម៉ុម សារឿន និង​លោក អ៊ួន សុទ្ធា ខណៈ លោក កៅ ខុន ដារ៉ា ជាប្រធាន​ក្រុម​ការងារនៅ​ខេត្តព្រះសីហនុ ដោយ​លោក សោម ច័ន្ទឌីណា និង​លោក ទ្រី សុខហេង ជាអនុប្រធាន។
 
លោក មៀច សុផាន់ណា ជាប្រធានក្រុម​ការងារ​នៅ​ខេត្តកោះកុង ហើយអនុប្រធាន​គឺ​ លោក កឹម ជាតិ និង​លោក ស្រេង វង្សហៀង ខណៈ​ខេត្តក្រចេះ មាន​លោក ស៊ាង ប៊ុនលាង ជាប្រធានក្រុម អម​ដោយ​លោក ឡាយ ណាវុធ និង​លោក អ៊ីវ លាង។
 
ខេត្ត​ត្បូងឃ្មុំ ដឹកនាំដោយ​លោក កុល វីរក្ស រួមជាមួយ​លោក គាង សេង និង​លោកស្រី យក់ សុខា។ លោក ងឺ ច័ន្ទ្រផល ជាប្រធានក្រុម​ការងារនៅ​ខេត្តមណ្ឌលគិរី ដោយមាន​លោក ពីម សំណាង និង​លោក ម៉ៅ សំបុណ្យ ជាអនុប្រធាន រីឯក្រុម​ការងារ​ទី​២៤ ដែលជាក្រុម​ការងារចុងក្រោយ គឺគោលដៅនៅ​ខេត្តព្រះវិហារ ដែល​ដឹកនាំដោយ​លោក អ៊ុំ ម៉ារ៉ា ហើយ​លោក ផាង ពៅ និង​លោក សុខ​ ច័ន្ទរិទ្ធី ជាអនុប្រធាន។
 
យោងតាម​សេចក្តីសម្រេចដដែល សម្តេច ស ខេង តម្រូវឲ្យក្រុម​ការងារទាំង​នេះ សហ​ការជាមួយ​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលរាជធានី-ខេត្ត​ ដើម្បី​រៀបចំការផ្សព្វផ្សាយ​គោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មាន​សុវត្ថិភាព» និង​ការ​អនុវត្តផ្សេងៗទៀត។
 
ជាមួយគ្នានេះ ក្រុម​ការងារត្រូវមាន​ការត្រួតពិនិត្យ​វាយតម្លៃ​រាល់​៣ខែម្តងលើលទ្ធផល​ការងារ បញ្ហា​ប្រឈម និង​វិធានការដោះស្រាយ រួមទាំងការ​បំពេញ​ភារកិច្ច​ផ្សេងៗទៀតតាមការចាំបាច់៕
 

© រក្សាសិទ្ធិដោយ thmeythmey.com