កីឡាជាតិ
ជាតិ
គុនខ្មែរ៖ធឿន ធារ៉ា គ្រងដំណែងខ្សែក្រវាត់ IPCC ក្រោយឈ្នះ Thiago Teixeira នៅទឹក៤
12, Feb 2023 , 9:50 am        
រូបភាព
កីឡាករប្រេស៊ីលបង្គោលខៀវ Thiago (ខោខៀវ) និងកីឡាករកម្ពុជា ធឿន ធារ៉ា (ខោក្រហម)។
កីឡាករប្រេស៊ីលបង្គោលខៀវ Thiago (ខោខៀវ) និងកីឡាករកម្ពុជា ធឿន ធារ៉ា (ខោក្រហម)។
ដោយ:
កីឡាករ ធឿន ធារ៉ា គ្រងដំណែងខ្សែក្រវាត់ IPCC ក្រោយវាយកីឡាករ Thiago Teixeira បែកឈាមធ្ងន់ធ្ងររហូតអាជ្ញាកណ្តាលសម្រេចបញ្ឈប់ការប្រកួតនៅត្រឹមទឹក៤ ក្នុងការប្រកួតកីឡាប្រដាល់គុនខ្មែរដណ្តើមខ្សែក្រវាត់ IPCC នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ នៅខេត្តស្វាយរៀង។

 
នៅដើមទី១ កីឡាករបង្គោលខៀវ Thiago Teixeira ត្រូវរាប់ចំនួន៨ មួយលើកក្រោយរងកណ្តាប់ដៃឆ្វេងរបស់កីឡាករគុនខ្មែរអ្នកលេងពូថៅដៃពិឃាដ ធឿន ធារ៉ា។ ចូលដល់ទឹក២ ការប្រកួតរវាងកីឡាករប្រេស៊ីល Thiago និងកីឡាករកម្ពុជា ធឿន ធារ៉ា ព្យាយាមប្តូរកណ្តាប់ដៃគ្នាទៅវិញទៅមកឥតឈប់។
 
ចូលដល់ទឹក៣ កីឡាករទាំងពីរនៅតែបន្តដើរចូលព្យាយាមប្តូរកែង និងការប្តូរកណ្តាប់ដៃគ្នា។ ទាំង ធារ៉ា និងThiago មិនសូវជាការប្រើជង្គង់ និងការទាត់ក្រោមនោះទេ ពោលអ្នកទាំងពីរព្យាយាមលេងកណ្តាប់ដៃ និងកែងច្រើនជាង។ ចូលដល់ទឹក៤ កីឡាករ ធឿន ធារ៉ា ព្យាយាមប្តូរកែងរហូតវាយឱ្យកីឡាករ Thiago បែកក្បាលឈាមស្រោច និងអាជ្ញាកណ្តាលសម្រេចបញ្ឈបើការប្រកួត ក្រោយគ្រូពេទ្យពិនិត្យមុខរបួសធ្ងន់ធ្ងរ។
 
បញ្ចប់ការប្រកួតកីឡាករគុនខ្មែរអ្នកលេងពូថៅដៃពិឃាដ ធឿន ធារ៉ា គ្រងដំណែងខ្សែក្រវាត់ IPCC ក្រោយយកឈ្នះកីឡាករប្រេស៊ីលអ្នកលេងកណ្តាប់ដៃថ្ម Thiago Teixeira នៅទឹក៤៕
 
 

Tag:
 កីឡាប្រដាល់គុនខ្មែរ
 ធឿន ធារ៉ា
  Thiago Teixeira
© រក្សាសិទ្ធិដោយ thmeythmey.com