កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
កីឡារាំ៖កម្ពុជាដកវិញ្ញាសាLatin dance និងStandard dance ពីស៊ីហ្គេម២០២៣
12, Feb 2023 , 9:59 pm        
រូបភាព
សកម្មភាពអត្តពលិកកីឡារាំជម្រើសជាតិកម្ពុជា ហ្វឹកហាត់ក្នុងសាលហ្វឹកហ្វឺនកីឡារាំកម្ពុជា។
សកម្មភាពអត្តពលិកកីឡារាំជម្រើសជាតិកម្ពុជា ហ្វឹកហាត់ក្នុងសាលហ្វឹកហ្វឺនកីឡារាំកម្ពុជា។
ដោយ:
លោក ស៊ូវ តុង នាយកបច្ចេកទេសសហព័ន្ធកីឡារាំកម្ពុជា ថាការដកវិញ្ញាសា Latin dance និងStandard dance ពីការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។ នោះក៏ព្រោះសហព័ន្ធកីឡារាំអន្តរជាតិ បដិសេធចំពោះការកំណត់អាយុរបស់សហព័ន្ធកីឡារាំកម្ពុជា។

 
«យើងបានលុបចោលវិញ្ញាសា Latin dance និងStandard dance ហើយទុកតែវិញ្ញាសា Breakdance»។ លោក ស៊ូវ តុង ផ្តល់បទសម្ភាសផ្ទាល់ដល់សារព័ត៌មានថ្មីៗដូច្នេះ នៅថ្ងៃទី៩ ​ខែកុម្ភៈ ឆ្នាំ២០២៣ នាសាលហ្វឹកហ្វឺនកីឡារាំ ក្នុងបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិក។ 
 
លោក ស៊ូវ តុង បន្តថា មូលហេតុដែលសហព័ន្ធកីឡារាំកម្ពុជាដកវិញ្ញាសា Latin dance និងStandard dance ពីការប្រកួតស៊ីហ្គេមលើកទី៣២ ព្រោះការស្នើរសុំកំណត់អាយុអត្តពលិកចូលរួមប្រកួត ត្រូវបានសហព័ន្ធកីឡារាំអន្តរជាតិបដិសេធ។ 
 
«យើងមិនអាចប្រកួតជាមួយគេមានអាយុច្រើន មានបទពិសោធ ដប់ម្ភៃឆ្នាំមកហើយ យើងទើបបង្កើតថ្មីៗ»។ លោក ស៊ូវ តុង នាយបច្ចេកទេសសហព័ន្ធកីឡារាំកម្ពុជា និយាយដូច្នេះ។
 
ក្រុមកីឡា​រាំ វិញ្ញាសា Breakdance ដែលមាន​កីឡាករ​៣​រូប និង​កីឡាការិនី​មួយរូប បាន​ចេញទៅ ប្រទេស​ជប៉ុន​កាលពី​ចុងខែ​មករា ដើម្បី​ហ្វឹកហាត់​នៅ​ទីនោះ​រយៈពេល​៣​ខែ​។
 
គួរបញ្ជាក់ថា សហព័ន្ធកីឡារាំកម្ពុជា បង្កើតឡើងនៅឆ្នាំ២០១៥ ។ កីឡានេះ ធ្លាប់បានចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣១ នាប្រទេសវៀតណាម នៅឆ្នាំ២០២២ និងបានចូលរួមប្រកួតកីឡារាំ WDFS Super Star Championship 2022 នៅប្រទេសវៀតណាម ដោយទទួលបានមេដាយមាស៤ ប្រាក់១០ និងសំរឹទ្ធ៣៕
 
 
 
 

Tag:
 កីឡារាំ
 ស៊ូវ តុង
 ស៊ីហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com