ជាតិ
តំបន់មួយចំនួន អាច​មាន​ភ្លៀងធ្លាក់ ដោយសារឥទ្ធិពលសម្ពាធខ្ពស់ពីចិន
15, Feb 2023 , 7:59 am        
រូបភាព
ចាប់ពីថ្ងៃ១៥-២១កុម្ភៈកម្ពុជាអាចមានភ្លៀងកម្រិតខ្សោយ
ចាប់ពីថ្ងៃ១៥-២១កុម្ភៈកម្ពុជាអាចមានភ្លៀងកម្រិតខ្សោយ
ដោយ:
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម ឱ្យដឹងថា ឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ពីចិន និងខ្យល់មូសុងឦសាន្តបក់ក្នុងកម្រិតខ្សោយ។ ស្ថានភាពបែបនេះ នឹងធ្វើឱ្យតំបន់មួយចំនួននៅក្នុងប្រទេសកម្ពុជា អាចមានភ្លៀងកម្រិតខ្សោយរយៈពេលមួយសប្ដាហ៍។



ការព្យាកររបស់ក្រសួងធនធានទឹក និងឧតុនិយម​ បញ្ជាក់ថា​ ចាប់ពីថ្ងៃទី១៥-២១ ខែកុម្ភៈ កម្ពុជានឹងទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ពីចិន បូករួមជាមួយខ្យល់មូសុង ដែលធ្វើឱ្យតំបន់ទំនាបកណ្ដាលនៅថ្ងៃទី១៥ ខែកុម្ភៈ អាចមានភ្លៀងកម្រិតតិចទៅមធ្យម។ បន្ទាប់មកបរិមាណភ្លៀង នឹងថមថយមកវិញ ក្នុងកម្រិតខ្សោយទៅតិចតួច។ 
 
ចំណែក​តំបន់ខ្ពង់រាប អាចមានភ្លៀងតិចតួចលាយឡំ និងខ្យល់បក់ក្នុងល្បឿនមធ្យម។ ចំពោះតំបន់មាត់សមុទ្រវិញ នៅថ្ងៃទី១៥ ខែកុម្ភៈ អាចមានភ្លៀងក្នុងកម្រិតពីតិច ទៅមធ្យម​។ បន្ទាប់មក បរិមាណភ្លៀងនឹងថមថយមកក្នុងកម្រិតខ្សោយ ទៅតិចតួច៕

Tag:
 អាកាសធាតុ
© រក្សាសិទ្ធិដោយ thmeythmey.com