ជាតិ
វីដេអូ
ក្រុង​ព្រះសីហនុ លែងខ្វះទឹកស្អាត​ប្រើប្រាស់ហើយ
16, Feb 2023 , 8:59 pm        
រូបភាព
រូបតំណាង។ រូបភាពពីរដ្ឋបាលខេត្តព្រះសីហនុ
រូបតំណាង។ រូបភាពពីរដ្ឋបាលខេត្តព្រះសីហនុ
ភ្នំពេញ៖ ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី​«ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមករបស់ខេត្តព្រះសីហនុ» កាលពីថ្ងៃទី១៥ កុម្ភៈ លោក គួច ចំរើន អះអាងថា ក្រុង​ព្រះ​សីហនុ​ មិន​ខ្វះ​ទឹក​ស្អាត​ប្រើ​ប្រាស់​នោះទេ ប៉ុន្តែ​នៅតាមជនបទមួយចំនួននៅខ្វះទឹកស្អាតនៅឡើយ​ ដោយសារ​បណ្ដាញ​​មិនអាច​អូស​ទឹក​ទៅបាន។​



ទឹក​ស្អាត នៅក្នុងខេត្ត​ព្រះ​សីហនុ ត្រូវ​បាន​គ្រប់​គ្រង​ដោយ​ក្រុម​ហ៊ុន​​​​ឯកជន ដែលខុសពី​រាជធានីភ្នំពេញ​។ ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​ប្រជាពលរដ្ឋ​ត្រូវ​ការ​ចាំ​បាច់​នូវ​ទឹក​ដែលស្អាត សម្រាប់​ប្រើប្រាស់ និង​បំពេញ​នូវ​សេចក្ដី​ត្រូវការ​ក្នុង​ក្រុម​គ្រួសារ​​។ 
 
«សមត្ថភាព​នៃ​ការ​គ្រប់​គ្រង​ទឹក​ និង​ការ​ផលិត​ទឹក​ស្អាត​ យើង​មិន​ខ្វះទេ​ អាច​ថា​នឹង​សល់ សម្រាប់​ពលរដ្ឋ​ប្រើប្រាស់​ក្នុង​ពេល​បច្ចុប្បន្ន​នៅ​ក្រុង​ព្រះសីហនុ​»។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក គួច ចំរើន ដោយ​បន្តថា នៅ​តាម​ជនបទ​នៅ​តែ​ខ្វះ​ទឹក​ស្អាត​ប្រើប្រាស់ ព្រោះ​បណ្ដាញ​មិនអាច​អូស​ទៅបាន។
 
បើតាម​អភិបាល​ខេត្ត​ព្រះសីហនុ​ ទឹក​ក្នុង​ក្រុង​ព្រះសីហនុ គឺ​ប្រើ​មិន​អស់​នោះទេ។ ក្នុង​មួយ​ថ្ងៃ នៅ​ក្រុង​ព្រះសីហនុ មាន​សមត្ថភាព​ផលិត​ទឹក​រហូត​ដល់​ ១៨ម៉ឺន​ម៉ែត្រ​គូប​ឯណោះ ស្រប​ពេល​ប្រើប្រាស់​មាន​ត្រឹម ៩ម៉ឺន​ម៉ែត្រ​គូប​ប៉ុណ្ណោះ​។ ទោះ​ជា​យ៉ាង​ណាក្ដី ខេត្ត​ព្រះ​សីហនុ មិន​ទាន់​អាច​ផ្គត់ផ្គង់ទឹក​ស្អាតនៅ​តាម​ជនបទ​បាន​នៅ​ឡើយ៕
 
សូម​អញ្ជើញ​ទស្សនា​វីដេអូខាង​ក្រោម​ដូចតទៅ៖​

 

Tag:
 ទឹកស្អាត
  ក្រុង​ព្រះសីហនុ
© រក្សាសិទ្ធិដោយ thmeythmey.com