កីឡាអន្តរជាតិ
អន្តរជាតិ
Ronaldo បន្តធ្វើបាន hat-trick ដើម្បីជួយ Al Nassr ឈរកំពូលតារាង
26, Feb 2023 , 2:59 pm        
រូបភាព
Cristiano Ronaldo​ បន្តរកបាន៣គ្រាប់ម្នាក់ឯង (Hat-trick) ជាលើកទី២ ក្នុងការប្រកួតដែល Al Nassr ឈ្នះ Damac ក្នុងលទ្ធផល ៣-០ នាជំនួបលីគកំពូលអារ៉ាប៊ីសាអូឌីត (Saudi Pro League) នៅថ្ងៃទី២៥ ខែកុម្ភៈ។



Ronaldo ដែលបច្ចុប្បន្នរកបាន ៧ គ្រាប់ក្នុងការបង្ហាញខ្លួន ៥ លើកចាប់តាំងពីចូលរួមជាមួយ Al Nassr បានស៊ុតបញ្ចូលទីទាំង៣គ្រាប់នៅនាទីទី១៨, ២៣ និង៤៤។ ទាំង៧នេះ ប្រធានក្រុមជម្រើសជាតិព័រទុយហ្កាល់ធ្វើបាននៅ២ប្រកួតចុងក្រោយ ដោយនៅជំនួបមុន Ronaldo រកបានដល់ទៅ៤គ្រាប់។
 
គិតមកទល់ពេលនេះ ម្ចាស់ពាន Ballon d'Or ៥សម័យ កើនគ្រាប់បាល់ស៊ុតបញ្ចូលទី៥០៦គ្រាប់ក្នុងការបង្ហាញខ្លួនឱ្យក្រុមចំនួន ៥ នៃលីគ៥ផ្សេងៗគ្នាក្នុងអាជីពរបស់គេ។
 
ក្នុងចំណោមគ្រាប់បាល់ទាំង៥០៦គ្រាប់ របស់ Ronaldo ធ្វើបានឱ្យក្រុមចំនួន៥ ក្នុងលីគ៥ផ្សេងគ្នារួមមាន Sporting CP ៣គ្រាប់ Manchester United ១០៣គ្រាប់ Real Madrid ចំនួន៣១១គ្រាប់ Juventus ចំនួន៩៨គ្រាប់ និង Al Nassr ចំនួន៧គ្រាប់។
 
ជ័យជម្នះនេះផងដែរ ក៏បានជួយ Al Nassr រក្សាចំណាត់ថ្នាក់កំពូលតារាងនៃលីគកំពូលអារ៉ាប៊ីសាអូឌីតដោយរកបាន៤៣ពិន្ទុ ពីការប្រកួត១៨លើក និងកើនគម្លាតពិន្ទុនាំមុខក្រុមលេខ២ Al Ittihad ចំនួន២ពិន្ទុ។ Al Ittihad បានត្រឹមស្មើ Al Raed ០-០ នៅជំនួបសប្តាហ៍ទី១៨របស់ពួកគេ៕
 

Tag:
 Cristiano Ronaldo
© រក្សាសិទ្ធិដោយ thmeythmey.com