ជាតិ
សង្គមជាតិ
អ្នកកើតថ្ងៃទី២៩ កុម្ភៈ ត្រូវរង់ចាំអបអរខួបកំណើតចំថ្ងៃរបស់ខ្លួននៅឆ្នាំ២០២៤
28, Feb 2023 , 11:35 am        
រូបភាព
ដោយ: រួបរួម
ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ គឺជាថ្ងៃចុងក្រោយប្រចាំខែ ពោលគឺមិនមានថ្ងៃទី២៩ នោះឡើយ។ ថ្ងៃទី២៩ ខែកុម្ភៈ គឺថ្ងៃលើក (អធិកសុរទិន) ក្នុងប្រតិទិនហ្គ្រេហ្គរ (Gregorian Calendar) ត្រូវបានចាត់ទុកជាប្រតិទិនសកលចាប់តាំងពីឆ្នាំ១៥៨២មក ឬគេហៅថា «ប្រតិទិនសុរិយគតិ» ។

 
ឆ្នាំភាគច្រើន [Leap Year] ដែលចែកដាច់នឹង៤ ដូចជាឆ្នាំ២០០០, ២០០៤, ២០០៨, ២០១២, ២០១៦, ២០២០, ២០២៤ និង២០២៨ ជាដើមនោះ គឺមានថ្ងៃទី២៩ ខែកុម្ភៈ ពោលគឺរៀងរាល់៤ឆ្នាំម្តង។ និយាយរួមឆ្នាំទាំងនោះ គឺជាឆ្នាំដែលមាន៣៦៦ថ្ងៃ។
 
សម្រាប់ឆ្នាំដែលចែកដាច់នឹង១០០ តែមិនចែកដាច់នឹង៤០០ មិនត្រូវបានរាប់បញ្ចូលជាថ្ងៃអធិកសុរទិនឡើយ ដូចជាឆ្នាំ១៧០០, ១៨០០, ១៩០០, ២១០០, ២២០០ ឬ២៣០០ ជាដើម ខណៈឆ្នាំ១៦០០, ២០០០ ឬ ២៤០០ មានថ្ងៃទី២៩ ខែកុម្ភៈ [Leap Day]។
 
បើតាមឯកសារស្រាវជ្រាវរបស់លោក ម៉ី សូភី ប្រតិទិនសកល (ហ្គ្រេហ្គរ) ត្រូវបានប្រើប្រាស់ជាផ្លូវការចាប់ពីសតវត្សទី១៦មក បន្ទាប់ពីសម្តេចប៉ាប Gregoire ទី១០ បានកែតម្រូវ ដោយរាប់ខែមករា ជាខែដំបូងនៃឆ្នាំ ហើយបន្តដល់ខែធ្នូ ជាខែទី១២ ។
 
យោងតាមវចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត អធិកវារៈ ឬពារថ្ងៃលើក គឺថ្ងៃមួយដែលថែមត្រង់ខែជេស្ឋតាមចន្ទគតិ (ខែជេស្ឋនោះមាន ៣០ ថ្ងៃ)  ឆ្នាំមានអធិកវារៈ  ហើយថ្ងៃអធិកសុរទិន ឬ សូរ្យទិនជា ថ្ងៃមួយដែលលើកបន្ថែមត្រង់ខែកុម្ភៈតាមសុរិយគតិ (តាមធម្មតា, ខែកុម្ភៈមាន ២៨ ថ្ងៃ, កាលណាមានអធិកសុរទិនទៅជាមាន ២៩ ថ្ងៃ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com