ជាតិ
សិល្បះ
សម្តេច ហ៊ុន សែន ឱ្យនាំគ្នាយកចិត្តទុកដាក់បញ្ហាអក្សរសាស្ត្រខ្មែរក្នុងវិស័យសិល្បៈ
02, Mar 2023 , 5:22 pm        
រូបភាព
ដោយ: រួបរួម
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានណែនាំទៅរាជបណ្ឌិត្យសភាកម្ពុជា ជាពិសេសក្រុមប្រឹក្សាជាតិភាសាខ្មែរ និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឱ្យសហការគ្នារៀបចំបកប្រែភាសាបរទេសថ្មីៗក្នុងវិស័យសិល្បៈ ដែលកំពុងតែមានការប្រើប្រាស់កាន់តែច្រើនឡើងៗក្នុងបណ្តាញសង្គម។


 
នាឱកាសប្រារព្ធទិវាវប្បធម៌ជាតិ៣ មីនា លើកទី២៥ និងជំនួបអាហារសាមគ្គីជាមួយសិល្បករ-ការិនីជាង៤០០០នាក់នៅមជ្ឈមណ្ឌលកោះពេជ្រ ប្រមុខរដ្ឋាភិបាល បានលើកឡើងថា បញ្ហាអក្សរសាស្ត្រខ្មែរ គឺជារឿងដែលត្រូវយកចិត្តទុកដាក់ជាពិសេស។ 
 
ក្រៅពីបញ្ហាភាសាក្នុងវិស័យសិល្បៈ វប្បធម៌ សម្តេច ហ៊ុន សែន បានសង្កេតឃើញបញ្ហានៃការប្រើប្រាស់ភាសាមួយចំនួន ដូចជា ពាក្យ «ដែរ» និង «ដែល» ជាដើម។ «ខ្ញុំទៅដែរ បែរជាសរសេរថា ខ្ញុំទៅដែល»។ នេះជាចំណុចតូចមួយដែលសម្តេចបានលើកឧទាហរណ៍។
 
«ត្រូវពង្រឹងសមត្ថភាពអក្សរសាស្ត្រខ្មែរសម្រាប់ពលរដ្ឋរបស់យើង»។ សម្តេចបានណែនាំយ៉ាងដូច្នេះ ដោយបានគូសបញ្ជាក់ពីដាក់បញ្ចូលវចនានុក្រមខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត នៅតាមស្មាតហ្វូន៕
 

© រក្សាសិទ្ធិដោយ thmeythmey.com