ជាតិ
អត្ថបទពាណិជ្ជកម្ម
អិលអូអិលស៊ី (ខេមបូឌា) ទទួលបានចំណាត់ថ្នាក់ខ្ពស់ក្នុងការវាយតម្លៃផ្នែកសង្គម (Social Rating) និងផ្នែកហិរញ្ញវត្ថុ (Institutional Rating) សម្រាប់ឆ្នាំ ២០២៣
06, Mar 2023 , 12:08 pm        
រូបភាព
រាជធានីភ្នំពេញ ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣៖ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើឈានមុខគេមួយនៅព្រះរាជាណាចក្រកម្ពុជា បានទទួលនូវការវាយតម្លៃចំណាត់ថ្នាក់ផ្នែកសង្គម ក្នុងកម្រិតពិន្ទុ “BB +” ដែលជាកម្រិតពិន្ទុមួយដ៏ខ្ពស់មួយបន្ទាប់ពីបញ្ចប់ការវាយតម្លៃក្នុងខែកុម្ភៈ ឆ្នាំ២០២៣ ថ្មីៗនេះពីស្ថាប័ន MicroFinanza ។
 
ការវាយតម្លៃនេះគឺធ្វើឡើងដោយផ្អែកលើចំណុចសំខាន់ៗមួយចំនួនដូចជា៖ ការគ្រប់គ្រងសកម្មភាពសង្គម គោលការណ៍ការពារអតិថិជន ទំនួលខុសត្រូវសង្គម  វិសាលភាពនៃប្រតិបត្តិការ  និងគុណភាពនៃសេវាកម្ម។ ទន្ទឹមនឹងសមិទ្ធផលដ៏គួរឱ្យស្ញប់ស្ញែងមួយនេះ អិលអូអិលស៊ី ក៏ទទួលបានការវាយតម្លៃ ដ៏ពិសេសមួយទៀតក្នុងកម្រិតពិន្ទុខ្ពស់ “α Medium” ទៅលើការវាយតម្លៃចំណាត់ថ្នាក់ហិរញ្ញវត្ថុ ដែលធ្វើដោយផ្អែកទៅលើចំណុចមួយចំនួនដូចជា៖ បរិបទខាងក្រៅ អភិបាលកិច្ចនិងយុទ្ធសាស្ត្រ ស្ថានភាពហិរញ្ញវត្ថុ គុណភាពផលបត្រឥណទាន និងប្រព័ន្ធគ្រប់គ្រង។ កម្រិតពិន្ទុខ្ពស់ α Medium ពីការវាយតម្លៃចំណាត់ថ្នាក់ផ្នែកហិរញ្ញវត្ថុ គឺជាលំដាប់ពិន្ទុខ្ពស់ដូចគ្នា។ 
 
 
ទាំងអស់នេះបានបញ្ជាក់ឱ្យឃើញកាន់តែច្បាស់ពីកិច្ចខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ខ្ពស់របស់ អិលអូអិលស៊ី ទៅលើការគ្រប់គ្រងសកម្មភាពសង្គម (SPM) ការផ្តល់សេវាកម្មជូនអតិថិជនប្រកបដោយតម្លាភាព និងវិជ្ជាជីវៈខ្ពស់។ ព្រមជាមួយការបង្កើតផែនការយុទ្ធសាស្រ្តយ៉ាងច្បាស់លាស់ ដោយដាក់បន្ថែមនៅការប្តេជ្ញាចិត្តឆ្ពោះទៅរកនិរន្តរភាពទៅលើការងារ និងសកម្មភាពបរិស្ថាន សង្គម និងអភិបាលកិច្ច។ សម្រាប់ការគ្រប់គ្រងផ្នែកហិរញ្ញវត្ថុ អិលអូអិលស៊ី នៅតែបន្តផ្តល់ជូននូវសេវាកម្មឥណទានដ៏សម្បូរបែបរបស់ខ្លួនក្នុងគោលបំណងពង្រីកទំហំផលបត្រឥណទានប្រកបដោយគុណភាព និងនិរន្តរភាព ក៏ដូចជាការបង្កើនចំនួនអតិថិជនឱ្យបានកាន់ច្រើន ទៅដល់តំបន់ជនបទនានាទូទាំងប្រទេស ធ្វើការបន្តផ្សព្វផ្សាយ និងលើកទឹកចិត្តឱ្យអតិថិជននៅគ្រប់តំបន់ប្រតិបត្តិការរបស់ខ្លួនឱ្យបានយល់ និងប្រើប្រាស់នូវគណនីសន្សំ ក៏ដូចជាសេវាធនាគារចល័តរបស់ អិលអូអិលស៊ី (iPay Cambodia)។ 
 
តាមរយៈការវាយតម្លៃឯករាជ្យនេះគឺជាហេតុផលដ៏ច្បាស់លាស់បន្ថែមទៀតដែលបង្ហាញពីគុណវុឌ្ឍិរបស់ អិលអូអិលស៊ី ក្នុងការបំពេញនូវតម្រូវការប្រើប្រាស់សេវាហិរញ្ញវត្ថុដែលគួរឱ្យទុកចិត្ត និងមានទំនួលខុសត្រូវខ្ពស់ ដើម្បីផ្លាស់ប្តូរគុណភាពជីវិតសម្រាប់អតិថិជនរបស់ខ្លួន។
 


(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com