កីឡាអន្តរជាតិ
អន្តរជាតិ
Europa៖ Weghorst រកបានគ្រាប់ដំបូងឱ្យ Man Utd ក្នុងជ័យជម្នះលើ Betis ៤-១
10, Mar 2023 , 10:49 am        
រូបភាព
Wout Weghorst រីករាយនឹងគ្រាប់បាល់ដំបូងដែលរូបគេធ្វើបានសម្រាប់ Manchester United
Wout Weghorst រីករាយនឹងគ្រាប់បាល់ដំបូងដែលរូបគេធ្វើបានសម្រាប់ Manchester United
ទីបំផុត Wout Weghorst អាចរកបានគ្រាប់បាល់ស៊ុតបញ្ចូលទីដំបូងឱ្យក្រុម Manchester United នៅ​ Old Trafford ក្នុងជ័យជម្នះលើក្រុម Real Betis ៤-១ ក្នុងការប្រកួត UEFA Europa League ជើងទី១ វគ្គ១៦ក្រុមចុងក្រោយ។ ​Arsenal បញ្ចប់ក្នុងលទ្ធផលស្មើ ២-២ ទល់ Sporting CP ជើងទី១។



នៅជំនួបជើងទី១នៅ Old Trafford ខ្សែប្រយុទ្ធ Marcus Rashford ស៊ុតយ៉ាងល្អដើម្បីជួយ Man Utd នាំមុននៅ៦នាទីដំបូងនៃវគ្គទី១។ នៅនាទី៣២ Ayoze Perez តាមស្មើឱ្យ Real Betis ដោយបញ្ចប់នៅតង់ទីមួយ ១-១។
 
ចូលដល់វគ្គទី២ ក្រោយដំណើរការប្រកួតបាន៧នាទី Antony បានសម្រេចគ្រាប់បាល់ដ៏ល្អរបស់ខ្លួនដើម្បីជួយបិសាចក្រហមនាំមុខសារជាថ្មី។ Bruno Fernandes និង Wout Weghorst បន្ថែមម្នាក់មួយគ្រាប់បន្តបន្ទាប់ ដើម្បីជួយក្រុមលោក Erik ten Hag ឈ្នះក្រុមលោក Manuel Pellegrini ក្នុងលទ្ធផល ៤-១។
 
សម្រាប់ខ្សែប្រយុទ្ធហូឡង់ Weghorst នេះជាគ្រាប់បាល់ដំបូង ដែលរូបគេរកបាន ក្នុងការបង្ហាញខ្លួន៧លើកកន្លងមក ចាប់តាំងពីផ្លាស់ទៅកាន់ Old Trafford ក្នុងលក្ខខណ្ឌខ្ចីជើងទីពី Burnley នៅដើមខែមករានេះ។ 
 
នៅជំនួបជើងទី១ វគ្គ១៦ក្រុមនេះដែរ ក្រុមអង់គ្លេស Arsenal ប្រកួតស្មើម្ចាស់ផ្ទះ Sporting ក្នុងលទ្ធផល ២-២។ ពីគ្រាប់របស់កាំភ្លើងធំសម្រេចបានដោយខ្សែការពារ William Saliba និងគ្រាប់ចូលទីខ្លួនឯងរបស់ Hidemasa Morita។ ឯពីរគ្រាប់របស់ Sporting ធ្ចើបានដោយ Goncalo Inacio និង Paulinho។
 
លទ្ធផលប្រកួតគូដទៃទៀតសម្រាប់ជំនួបជើងទី១ វគ្គ១៦ក្រុម Europa League៖
 
Juventus ១-០ Freiburg
 
Sevilla ២-០ Fenerbahce
 
Shakhtar Donetsk ១-១ Feyenoord
 
Bayer Leverkusen ២-០ Ferencvaros
 
Roma ២-០ Real Sociedad
 
Union Berlin ៣-៣ Union St.Gilloise
 

Tag:
 Europa League
© រក្សាសិទ្ធិដោយ thmeythmey.com