ជាតិ
សេដ្ឋកិច្ច
រដ្ឋ នឹងចំណាយ​២៥០លានដុល្លារ សង់ផ្លូវនិងស្ពាន​ភ្ជាប់ខេត្តកំពង់ធំ-កំពង់ឆ្នាំង នៅឆ្នាំ២០២៤ ​
10, Mar 2023 , 2:06 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ ​ រដ្ឋាភិបាលកម្ពុជា គ្រោងសាងសង់ផ្លូវ៥០C ​ប្រវែង៥៨គីឡូម៉ែត្រ ​ដែលតភ្ជាប់ខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ធំ នៅក្នុងឆ្នាំ២០២៤។ លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសពីគម្រោងនេះ នៅក្នុងពេលចុះពិនិត្យទីតាំងគម្រោងសាងសង់កំពង់ផែពហុបំណង និងមណ្ឌលភស្តុភារកម្មកំពង់ឆ្នាំង ស្ថិតក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ថ្ងៃទី៩មីនា។



បើតាមរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ការសាងសង់ផ្លូវ៥០Cនេះ មានប្រវែង ៥៨គីឡូម៉ែត្រ ដោយយគ្រោងចំណាយថវិកាសរុបប្រមាណ ២៥០លានដុល្លារអាម៉េរិក ។ ក្នុងប្រវែងផ្លូវ ៥៨គីឡូម៉ែត្រនោះ មានស្ពាន​ប្រវែងប្រមាណ ៣.៣គីឡូម៉ែត្រ​ ឆ្លងកាត់បឹងទន្លេសាប និងដែលជាស្ពានវែងជាងគេនៅកម្ពុជាផងដែរ​។  លោក ស៊ុន ចាន់ថុល បញ្ជាក់ដូច្នេះ៖ «ទឹកប្រាក់ទាំងអស់ តាមតម្លៃប៉ានស្មានប្រហែលជាង ២៥០លានដុល្លារសហរដ្ឋអាម៉េរិក បែងចែក (លើ)ផ្លូវ ប្រហែលជាង១៥០(លានដុល្លារ)។ ស្ពានប្រហែល ១០០(លានដុល្លារ) » ។
​​
​លោក ស៊ុន ចាន់ថុល បានបន្ថែមថា គម្រោងផ្លូវ៥០Cនេះ នឹងជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនទំនិញឆ្លងកាត់រវាងខេត្តទាំង២ និងបណ្តាខេត្តជុំវិញ​៕


លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានចុះពិនិត្យកំពង់ផែពហុបំណងនៅខេត្តកំពង់ឆ្នាំង។ រូបភាព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន។ 
 
 
​​
 
 

Tag:
 ហេដ្ឋារចនាសម្ព័ន្ធ
  ផ្លូវ
  ស្ពាន
© រក្សាសិទ្ធិដោយ thmeythmey.com