ជាតិ
សង្គមជាតិ
ព្រះអង្គ យ៉ន សេង យៀត បារម្ភពីការប្រើពាក្យអាសអាភាស ដែលជះឥទ្ធិពលអាក្រក់ដល់ក្មេងជំនាន់ក្រោយ
13, Mar 2023 , 5:50 pm        
រូបភាព
ព្រះតេជគុណ យ៉ន សេង យៀត ព្រះសាកលវិទ្យាធិការរងនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ និងជាសមណបញ្ញវន្តខ្មែរទី១ ដែលរៀនចប់ថ្នាក់ក្រោយបណ្ឌិតពីសាកលវិទ្យាល័យ Harvard ដ៏ល្បីល្បាញរបស់អាម៉េរិក ទតឃើញគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរនៃការរីកសុសសាយនូវពាក្យពេចន៍អាសអាភាសនៅតាមប្រព័ន្ធផ្សព្វផ្សាយ ជាពិសេសចេញពីមាត់របស់សិល្បករ ដោយរួមទាំងតារាកំប្លែងផងដែរ។



ព្រះអង្គ បារម្ភថា ការប្រើភាសាអាសអាភាសបែបនេះ នឹងជះឥទ្ធិពលអាក្រក់ដល់ស្មារតីក្មេងៗ ដែលជាកូនចៅខ្មែរជំនាន់ក្រោយ រួមទាំងសង្គមទាំងមូល។ ផ្ទុយមកវិញ ព្រះអង្គ អំពាវនាវឲ្យសិល្បករ ជួយផ្សព្វផ្សាយសារ ដែលអាចជំរុញឲ្យយុវជនមានទឹកចិត្តចង់អាន ដើម្បីប្រយោជន៍ដល់សង្គមជាតិ។ 
 
ព្រះតេជគុណ យ៉ន សេង យៀត មានសង្ឃដីកាពីទម្លាប់អាក្រក់នៃការប្រើភាសាអាសអាភាសនេះ ក្នុងឱកាសដែលព្រះអង្គនិមន្តធ្វើជាវាគ្មិន ក្នុងពិធីអបអរសាទរទិវាជាតិអំណានលើកទី៨ ដែលរៀបចំឡើងដោយក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣៕ 
 
 

Tag:
 (ព្រះអង្គ យ៉ន សេង យៀត)
© រក្សាសិទ្ធិដោយ thmeythmey.com