ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្តេច ហ៊ុន សែន៖ អ្នកវាយ ម៉ាណែត ស្មើនឹងជួយខ្ញុំពង្រឹងសមត្ថភាពម៉ាណែត
22, Mar 2023 , 9:43 am        
រូបភាព
ដោយ: រួបរួម
នាពិធីចែកសញ្ញាបត្រនៅមជ្ឈមណ្ឌលកោះពេជ្រ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរិះគន់ការវិភាគរបស់បណ្ឌិតមួយចំនួនជុំវិញការដំឡើងឋានន្តរស័ក្តិផ្កាយ៤ជូនលោក ហ៊ុន ម៉ាណែត។ អ្នករិះគន់ថា ជាការពង្រឹងអំណាច សម្តេចបកស្រាយថា ពិតជាការពង្រឹងអំណាច ប៉ុន្តែផ្កាយ៤គឺជាអ្វីដែលលោក ហ៊ុន ម៉ាណែត ត្រូវទទួលបានដូចអគ្គមេបញ្ជាការរងផ្សេងទៀត។

 
«ក្របខណ្ឌរបស់វា ត្រូវបានផ្កាយ៤ តែវាអត់ទទួល»។ សម្តេចបានបញ្ជាក់យ៉ាងដូច្នេះ ដោយបានអះអាងថា ការដំឡើងឋានន្តរស័ក្តិនាយឧត្តមសេនីយ៍ជូនលោក ហ៊ុន ម៉ាណែត គឺសម្តេចបានពិភាក្សាជាមួយសម្តេច ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ ដោយសាម៉ីខ្លួន មិនបានដឹងនោះឡើយ។
 
សម្តេចបានបញ្ជាក់ទៅក្រុមអ្នកវិភាគថា៖ «អ្នកវាយម៉ាណែត ស្មើនឹងជួយខ្ញុំពង្រឹងសមត្ថភាពម៉ាណែត»។ 
 
ទាក់ទងនឹងការតែងតាំងលោក ហ៊ុន ម៉ានិត ជាមេបញ្ជាការរងកងទ័ពជើងគោក សម្តេចបានអះអាងថា មិនមែនជាការត្រៀមជំនួសតំណែងលោក ហ៊ុន ម៉ាណែត នោះឡើយ។ តាមការរៀបចំ សម្តេចបញ្ជាក់ថា ករណីលោក ហ៊ុន ម៉ាណែត ឡើងកាន់តំណែងនយោបាយ អ្នកដែលឡើងជាមេបញ្ជាការកងទ័ពជើងគោក គឺលោក ម៉ៅ សុផាន់ មេបញ្ជាការកងពលតូចលេខ៧០ មិនមែនលោក ហ៊ុន ម៉ានិត នោះឡើយ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com