ជាតិ
អត្ថបទពាណិជ្ជកម្ម
OPPO Find N2 Flip តម្លៃ៨៩៩ដុល្លារ ជាស្មាតហ្វូនអេក្រង់បត់ដែលមានអេក្រង់ខាងក្រៅធំបំផុត ៣.២៦ ជាមួយថាមពលថ្មធំ និងសាកថ្មបានលឿនបំផុត
26, Mar 2023 , 11:59 am        
រូបភាព
WOW! នេះជាលើកដំបូងដែល OPPO ដាក់សម្ពោធស្មាតហ្វូនរបស់ខ្លួនចំកណ្តាលផ្សារទំនើប Chip Mong 271 Mega Mall ជាមួយបរិយាកាសសប្បាយអ៊ូអរក្រោមការចូលរួមពី ពេជ្រ វត្តីសារ៉ាវឌ្ឍី, DJ Nana និងកីឡាការិនីល្បុក្កតោ អ៊ុំ សំថារ័ត្ន
WOW! នេះជាលើកដំបូងដែល OPPO ដាក់សម្ពោធស្មាតហ្វូនរបស់ខ្លួនចំកណ្តាលផ្សារទំនើប Chip Mong 271 Mega Mall ជាមួយបរិយាកាសសប្បាយអ៊ូអរក្រោមការចូលរួមពី ពេជ្រ វត្តីសារ៉ាវឌ្ឍី, DJ Nana និងកីឡាការិនីល្បុក្កតោ អ៊ុំ សំថារ័ត្ន
ដោយ: ថ្មីៗ
រំភើបដល់ហើយ! កាលពីរសៀលថ្ងៃទី២៥ មីនា ២០២៣ OPPO ប្រចាំប្រទេសកម្ពុជាបានបើកបង្ហាញដាក់សម្ពោធជាផ្លូវការនូវស្មាតហ្វូនអេក្រង់បត់ OPPO Find N2 Flip យ៉ាងកក្រើកក្នុងផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល (Chip Mong 271 Mega Mall)។ បើក្រឡេកទៅមើលតារាកិត្តិយសដែលអញ្ចើញចូលរួមសុទ្ធតែជាស្ត្រីៗពោរពេញដោយសមត្ថភាពពិសេសៗរួមមាន ពិធីការិនីពូកែវហោស័ព្ទ DJ Nana, កីឡាការិនីល្បុក្កតោ អ៊ុំ សំថារ័ត្ន និងបវរកញ្ញា 5th Runner Up ក្នុងកម្មវិធី Miss Grand International 2022 ពិសេសជាទូតសុច្ឆន្ទៈប្រចាំក្រុមហ៊ុន OPPO គឺ ពេជ្រ វត្តីសារ៉ាវឌ្ឍី។
 
ជាមួយបរិយាកាសដ៏រំភើបនិងសប្បាយរីករាយនេះគឺធ្វើឡើងក្នុងផ្សារទំនើប Chip Mong 271 Mega Mall ដោយឃើញមានការចូលរួមពីហ្វេនៗនិងអតិថិជនរបស់ OPPO ជាច្រើន។ រឹតតែពិសេសក្នុងកម្មវិធីនេះលើវេទិកាតារាកិត្តិយសទាំង ៣ របស់ OPPO បានចែករំលែកពីភាពជោគជ័យក្នុងវិស័យរៀងៗខ្លួន រួមជាមួយនឹងបទពិសោធន៍ពីការប្រើប្រាស់ស្មាតហ្វូនអេក្រង់បត់ OPPO Find N2 Flip នាំឲ្យម្នាក់ៗផ្ចង់អារម្មណ៍ស្តាប់គ្រប់ៗគ្នាតែម្តង។


 
យ៉ាងណាមិញ បើយោងតាមបទបង្ហាញរបស់លោក ឡៅ ខេងប៊ុង ជា Product Manager ប្រចាំក្រុមហ៊ុន OPPO បានឲ្យដឹងថាចំពោះស្មាតហ្វូនអេក្រង់បត់ OPPO Find N2 Flip មានលក្ខណៈសម្បត្តិល្អឥតខ្ចោះជាច្រើនដូចជា៖
 
អេក្រង់ខាងធំទូលាយ ៖ OPPO Find N2 Flip មានអេក្រង់ខាងក្រៅធំបំផុត 3.26Inch ជាប្រភេទ AMOLED ធំទូលាយឆ្លើយតបសាររហ័ស ងាយស្រួលប្រើប្រាស់ទាំងពេលអូសបញ្ជា ពេលសម្លឹងមើល ព្រមទាំងបំពាក់មកនូវមុខងារដ៏សម្បូរបែប ជាមួយនឹងរូបរាងតូចស្រស់ស្អាតងាយស្រួលកាន់ និងទុកដាក់ក្នុងហោប៉ៅ។
 
អេក្រង់បត់ស្ទើរតែគ្មានស្នាមផ្នត់៖ នៅលើអេក្រង់ខាងមុខ OPPO Find N2 Flip មានភាពល្អឥតខ្ចោះទៅលើស្នាមផ្នត់នៃអេក្រង់គឺមានលក្ខណៈស្មើធេង ដែលមើលសឹងមិនឃើញនឹងភ្នែកទទេ ជាមួយអេក្រង់ទំហំ 6.8 Inch ជាប្រភេទ Foldable LTPO AMOLED 120Hz, HDR10+ ដែលបង្ហាញរូបភាពក្នុងកម្រិត 1080 x 2520 pixels គុណភាពច្បាស់ល្អខ្លាំងជាមួយកម្រិតពណ៌បែបធម្មជាតិភ្លឺដិតស្អាតក្នុងការទស្សនាវីដេអូ។
 
សមត្ថភាពកម្រិតកំពូល៖ OPPO Find N2 Flip ជាស្មាតហ្វូនអេក្រង់បត់ឈានដាច់គេបើធៀបជាមួយអេក្រង់បត់ដទៃ ដែលមានទំហំថ្ម 4300mAh និងគាំទ្របច្ចេកវិទ្យាសាកល្បឿនលឿនកម្លាំង 44W អាចសាកពី 0% ទៅ 50% ចាយពេលត្រឹមតែ 23 នាទីប៉ុណ្ណោះ។
 
កាមេរ៉ា៖ OPPO Find N2 Flip មានទំហំកាមេរ៉ាទំហំ 50MP ដែលជាសេន Sony IMX 890 មានសមត្ថភាពផលិតរូបភាពបានយ៉ាងល្អឥតខ្ចោះ ពណ៌ស្រស់បែបធម្មជាតិនិងផ្តល់ព័ត៌មានលម្អិតច្បាស់តែម្តង។ ហើយយើងក៏អាចបត់បញ្ឈរពី 45° ទៅ 110° សម្រាប់ការថតរូបដែលត្រូវការលំនឹងខ្លាំងដូចជា Long Exposer ឬ Timelape ជាដើម។ ចំណែកមួយទៀតជា Len Ultra-Wide ដែលមានទំហំ 8MP អាចផលិតរូបភាពប្លង់ទូលាយបានក្នុងកម្រិតមុំ 112°។???? មួយវិញទៀតសម្រាប់ការថតរូបនេះដែរ វាក៏មានមុខងារ Dual View អាចឲ្យមនុស្សជាទីស្រលាញ់របស់អ្នកអាចមើលឃើញរូបតាម Cover Screen ទំហំ 3.26 Inch ខាងក្រោយផងដែរ។ ដោយឡែកជាមួយនឹង NPU Marisilicon X ដែលបំពាក់នេះគឺវាជំនួយដល់ការថតវីដេអូនាពេលយប់បានល្អខ្លាំង ដែលវាបំពាក់មកជាមួយនឹងមុខងារ AI Noice Reduction ជួយកាត់គ្រាប់ Noice រាល់ពេលថតរូបនៅពេលយប់។ 
 
បន្ថែមពីនេះ ក្រៅពីសមត្ថភាពអស្ចារ្យទាំងនេះហើយ OPPO Find N2 Flip ក៏នៅមានមុខងារ និងលក្ខណៈពិសេសៗជាច្រើនទៀតដែលលោកអ្នកនឹងស្មានមិនដល់ផងដែរ។
ស្របពេលជាមួយគ្នានេះ OPPO ដាក់បង្ហាញនូវកាសឥតខ្សែជំនាន់ថ្មី Enco Air3 តម្លៃ ៣៩ដុល្លារ កាសឥតខ្សែជំនាន់ថ្មីតូចស្រាលស្រួលពាក់ ពណ៌ស្អាតប្លែកទាក់ទាញ ជាមួយគម្របថ្លាដ៏ស៊ីវិល័យ និងអាចតភ្ជាប់បានរហ័សគ្រប់ទូរស័ព្ទ ជាមួយនឹងសំឡេងបាសពីរោះរណ្តំចិត្ត ជាពិសេសគឺថាមពលប្រើប្រាស់បានយូររហូតដល់ ២៥ ម៉ោងឯណ្ណោះ។


 
ឥឡូវនេះ OPPO Find N2 Flip មានលក់ហើយក្នុងតម្លៃ $899 នៅតាមបណ្តាហាងលក់ទូរស័ព្ទនានា ជាមួយនឹងការថែមជូនកាដូមានតម្លៃសរុបស្មើ $371 រួមមាន៖ បណ្ណធានាអេក្រង់រយៈពេល 6ខែ តម្លៃ $298, កាសឥតខ្សែ Enco Buds2 (Limited Edition) និងស៊ីមស្មាតលេខពិសេស Bronze តម្លៃ $54 ភ្ជាប់គម្រោង SurfLikeCrazy រយៈពេល ៤ខែ។ គួរបញ្ជាក់ថា ការផ្តល់ជូនប័ណ្ណធានាអេក្រង់រយៈពេល ៦ខែ និងស៊ីមស្មាតលេខពិសេសគិតចាប់ពីថ្ងៃទី២៦ មីនា ដល់ ១៦ មេសា២០២៣ តែប៉ុណ្ណោះ។ សម្រាប់ព័ត៌មានលម្អិតអាចសាកសួរទៅកាន់ម្ចាស់ហាង ឬបុគ្គលិករបស់ OPPO ៕























(អត្ថបទពាណិជ្ជកម្ម)
 

© រក្សាសិទ្ធិដោយ thmeythmey.com