ជាតិ
ហៅ «ប្រឡាយបុរាណសៀមរាប» មានតម្លៃជាង ស្ទឹងសៀមរាប 
ទឹកស្ទឹងសៀមរាប។
×![]()
ដោយ៖ សែម ប្រាក់ដាវ
ភ្នំពេញ៖ ស្ទឹងសៀមរាប មានប្រភពទឹកពីជើងភ្នំគូលែន ឆ្លងកាត់ខេត្តសៀមរាប និងហូរធ្លាក់ទៅបឹងទន្លេសាប។ ស្ទឹងសៀមរាបនេះ ត្រូវបានចាត់ទុកថា ជាស្ទឹងប្រវត្តិសាស្ត្រមួយដ៏សំខាន់សម្រាប់ខេត្តសៀមរាប។ ដោយឡែក ស្ទឹងសៀមរាប គឺជាស្ទឹងសិប្បនិមិត្ត ដែលកើតឡើងដោយស្នាដៃរបស់មនុស្សនាសម័យបុរាណផងដែរ។ លោក ហង់ ពៅ អគ្គនាយក នៃអាជ្ញាធរជាតិអប្សរា ថ្លែងថា ការហៅ «ប្រឡាយបុរាណសៀមរាប» មានតម្លៃជាងហៅ «ស្ទឹងសៀមរាប»។
«ភ្នំគូលែន» មានសក្តានុពលក្នុងការផ្គត់ផ្គង់ទឹកសាប និងទឹកក្រោមដីសម្រាប់ក្រុងសៀមរាប។ ស្ទឹងសៀមរាប ក៏កើតឡើងដោយសារការប្រសព្វគ្នារវាងអូរធំ និងអូរក្បាលស្ពានផងដែរ។ ជាមួយគ្នានេះ ស្ទឹងសៀមរាប ហូរកាត់ក្បែរប្រាសាទអង្គរវត្ត ហើយទឹកស្ទឹងនេះហូរបំពេញបារាយណ៍ ចុះទៅទន្លេសាប។ ទឹកស្ទឹងសៀមរាបនេះ ក៏បានផ្តល់ជាប្រភពទឹកក្រោមដី សម្រាប់រក្សាលំនឹងប្រាសាទអង្គរវត្តដែរ។
លោក ហង់ ពៅ អគ្គនាយក នៃអាជ្ញាធរជាតិអប្សរា បានថ្លែងដូច្នេះ៖ «បើយើងហៅស្ទឹងសៀមរាបនេះដោយក្ដីគោរព យើងហៅប្រឡាយបុរាណសៀមរាប។ ការហៅ ប្រឡាយបុរាណសៀមរាបនេះ មានតម្លៃជាងហៅ ស្ទឹងសៀមរាប»។
ក្រៅពីនេះ ស្ទឹងសៀមរាប ជាស្នាដៃរបស់មនុស្សនាសម័យបុរាណ។ តាមពិតទៅ ស្ទឹងបុរាណ ធ្វើឡើងដោយធម្មជាតិភាគច្រើន មិនដែលត្រង់នោះទេ។ ស្ទឹងធម្មជាតិ តែងតែបត់ចុះបត់ឡើង។ ទន្ទឹមនឹងនោះ ស្ទឹងសៀមរាប សព្វថ្ងៃជាស្ទឹងចុះពីចំណុចខាងជើងនៃអង្គរមកត្រង់។ ដូច្នេះចំណុចដែលត្រង់នៃស្ទឹងនេះមិនមែនស្ទឹងធម្មជាតិនោះទេ គឺធ្វើឡើងដោយមនុស្ស៕
© រក្សាសិទ្ធិដោយ thmeythmey.com